បទ «ឈឺចាប់ទៀងពេល» រសជាតិថ្មីសម្រាប់អ្នកគាំទ្រ! នរណាខ្លះជួបរឿងដូចតារាចម្រៀង ខេម ចេញមុខមក? (VideoTeaser)
14-10-2025 14:08

(ភ្នំពេញ)៖ ត្រឹមតែ Teaser MV ចម្រៀងបទ «ឈឺចាប់ទៀងពេល» ក៏មានអារម្មណ៍ឈឺចាប់ទៅហើយទាំងតារាសម្តែង និងតារាចម្រៀង ចុះទម្រាំតែ Full MV ចម្រៀងទៀត មិនដឹងថាឈឺចាប់ដល់កម្រិតណាទេ? នេះគឺជារសជាតិថ្មី ដែលឈឺចាប់បំផុតពីតារាចម្រៀង ខេម ប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា។
សម្រែកសំឡេងស្អករបស់តារាចម្រៀង ខេម នៅក្នុង Teaser MV ចម្រៀង «ឈឺចាប់ទៀងពេល» ពិតជាឆក់យកបេះដូងអ្នកគាំទ្រច្រើនណាស់ ឱ្យស្លុងអារម្មណ៍នឹងបទចម្រៀងមួយបទនេះ ជាពិសេសស្នាដៃដឹកនាំសម្តែងរបស់អ្នកផលិតនៅក្នុងផលិតកម្ម ហ្គាឡាកស៊ី ណាវ៉ាត្រា កាន់តែធ្វើឱ្យអ្នកគាំទ្រពេញចិត្តស្តូកតែម្តង ជាមួយនឹងការសម្តែងដ៏ប៉ិនប្រសប់របស់បុរសសង្ហា តុប វិសាល និងកញ្ញា រតនៈ ដួងដាវ ស៊ីសង្វាក់ទៅតាមអត្ថន័យនៃបទចម្រៀងខ្លាំងមែនទែន។
បទចម្រៀង «ឈឺចាប់ទៀងពេល» គឺនិពន្ធ Melody និងទំនុកច្រៀងដោយលោក ហ៊ឹម ឡៃហ៊ីម និងនិពន្ធបទភ្លេងដោយ K-Pheak។ ទាំងអត្ថន័យនៃបទចម្រៀង ក៏ដូចជាការដឹកនាំសម្តែងនៅក្នុងបទចម្រៀង បែបមនោសញ្ចេតនាឈឺចាប់ហូរទឹកភ្នែកមួយបទនេះ បានឆក់យកបេះដូងអ្នកគាំទ្រយ៉ាងច្រើន ដោយម្នាក់ៗអន្ទះសារ និងបានសំណូមពរឱ្យចេញ Full MV ឆាប់ៗ។
កុំភ្លេចរង់ចាំតាមដានទស្សនា FullMV ចម្រៀង «ឈឺចាប់ទៀងពេល» ដែលមានចេញក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ក្នុងពេលឆាប់ៗខាងមុខនេះថា រសជាតិថ្មីរបស់លោក ខេម នៅក្នុង MV ចម្រៀងនេះ ឈឺចាប់ដល់កម្រិតណា?