Dairy Queen® Cambodia សហការជាមួយ អង្គការPSE ​ចាប់ផ្តើមយុទ្ធនាការ ​«Blizzard® 1, ក្តីស្រលាញ់ 1»​ ដើម្បីបរិច្ចាគប្រាក់៤០លានរៀលសម្រាប់កុមារដែលកំពុងត្រូវការជំនួយ

14-10-2025 20:07

(ភ្នំពេញ)៖ ក្រុមហ៊ុន Dairy Queen® Cambodia នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ បាន​ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយអង្គការ Pour un Sourire d’Enfant (PSE Cambodia) ក្នុងគោលដៅ​ជួយផ្គត់ផ្គង់ភាពខ្វះខាតរបស់កុមារនៃអង្គការ PSE ឱ្យកាន់តែប្រសើរឡើង។

តាមរយៈសហការនេះ Dairy Queen® Cambodia នឹងបរិច្ចាគថវិកាចំនួន៤០លានរៀល ឬស្មើនឹង ១ម៉ឺនដុល្លារ ដោយផ្អែកលើការទិញ DQ® Blizzard® ដែលក្នុងមាន ការ៉េមប្លីហ្សាដ ១ កែវស្មើនឹងទឹកប្រាក់ ​០.៣០ដុល្លារ ដើម្បីគាំទ្រ PSE ក្នុងវិស័យអប់រំ, អាហារ, សុខភាព និងការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់កុមារដែលកំពុងមានភាពខ្វះខាត។ យុទ្ធនាការនេះនឹងធ្វើឡើងព្រមទាំងដាក់បង្ហាញនៅគ្រប់បណ្តាហាងរបស់ Dairy Queen Cambodia នៅទូទាំងប្រទេស។

​លោក Michael Chick អ្នកដឹកនាំជាន់ខ្ពស់ និងអគ្គនាយករងនៃក្រុមហ៊ុន Express Food Group (EFG) បានឱ្យដឹងថា «ថ្ងៃនេះ ពួកយើងមានសេចក្ដីរំភើបក្នុងការសហការជាមួយ PSE តាមរយៈយុទ្ធនាការ « Blizzard® 1, ក្តីស្រលាញ់ 1» ។ រាល់ការទិញ Blizzard® មួយ មានអត្ថន័យយ៉ាងខ្លាំង​ វាជួយផ្តល់ជំនួយលើការអប់រំ, អាហារ, សុខភាព និងការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់កុមារដែលកំពុងរងគ្រោះនិងមានភាពខ្វះខាតនៅក្នុងសហគមន៍របស់យើង។ ការសហការដ៏មានអត្ថន័យនេះបង្ហាញពីការប្តេជ្ញារួមគ្នារបស់យើងក្នុងការបង្កើតការផ្លាស់ប្តូរដែលនឹងធ្វើឡើងក្នុងរយៈពេលវែង»។​

លោកស្រី មករា ម៉ែន អ្នកដឹកនាំ ជាន់ខ្ពស់ផ្នែកអប់រំ បានថ្លែងថា«ការសហការនេះជាមួយ Dairy Queen Cambodia កម្ពុជា គឺជាឧទាហរណ៍ដ៏ល្អមួយដែលអាជីវកម្មអាចចូលរួមក្នុងការជួយលើកស្ទួយសហគមន៍។ អ្វីដែលធ្វើឱ្យយើងកាន់តែចងចាំនោះគឺការបត់ក្រដាសបេះដូងចំនួន ១,០០០សន្លឹកដែលបង្ហាញពីក្តីស្រលាញ់របស់កុមារ PSE ទៅកាន់អតិថិជនរបស់ Dairy Queen។ បេះដូងទាំងនេះ ជាសញ្ញានៃសេចក្ដីស្រឡាញ់ និងការតភ្ជាប់រវាងកុមារនិងសហគមន៍។ ពួកយើងមានការរំភើបសម្រាប់ការសហការក្នុងរយៈពេលយូរអង្វែងដើម្បីជួយគាំទ្រកុមារនៃ PSE»។​

តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង Dairy Queen® Cambodia ​ជាមួយ អង្គការPSE​​ កុមារចំនួនប្រហែល ២៥០នាក់ពីអង្គការ PSE បានចូលរួមក្នុងសកម្មភាពដោយបត់បេះដូង ជាង ១ ០០០ ដែលបង្ហាញពីសេចក្ដីសង្ឃឹម និងការប្តេជ្ញារបស់ពួកគេចំពោះសហគមន៍។ កុមារទាំងនេះក៏បានទទួលទានការ៉េមខូន DQ ស្របជាមួយនឹងស្តង់ដារថ្មីនៃទឹកដោះគោវ៉ានីឡា នាំចូលពីប្រទេសឥណ្ឌូនេស៊ី និងចែកជូនកុមារតាមរយៈ DQ Truck នាំមកនូវអនុស្សាវរីយ៍ដ៏រីករាយ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ។

ដើម្បីបង្ហាញពីសមិទ្ធផលនៃការសហការដ៏មានអត្ថន័យនេះ បេះដូងក្រដាស ទាំងអស់នឹងត្រូវចែកជូនអតិថិជន ១ ០០០នាក់ដំបូងនៅក្នុងសាខា DQ ចំពោះអតិថិជនដែលទិញ Blizzard® មួយ ដោយបេះដូងនីមួយៗជាសញ្ញានៃសេចក្ដីស្រឡាញ់ ការថ្លែងអំណរគុណ និងការតភ្ជាប់រវាងកុមារនិងសហគមន៍ដែលពួកយើងរស់នៅ។

ព្រឹត្តិការណ៍នេះត្រូវបានបំភ្លឺដោយសុន្ទរកថាដ៏គួរឱ្យចាប់អារម្មណ៍ពីក្រុមការងារ DQ និង PSE ដែលបានបង្ហាញពីសារៈសំខាន់នៃអនុស្សរណៈនៃការយោគយល់ (MOU) និងការប្តេជ្ញារួមគ្នាចំពោះការសហការរយៈពេលវែង ដើម្បីធ្វើឱ្យអនាគតកុមារកម្ពុជា កាន់តែប្រសើរឡើង។ វាជាព្រឹត្តិការណ៍ដ៏គួរឱ្យចងចាំ ដែលបង្ហាញពីស្មារតីនៃការសហការ និងការទទួលខុសត្រូវក្នុងសង្គម។

Dairy Queen Cambodia បានចូលទីផ្សារកម្ពុជា នៅឆ្នាំ២០១២ តាមរយៈកិច្ចសន្យាផ្ទាល់ជាមួយ American Dairy Queen® Corporation ពីសហរដ្ឋអាមេរិក ដើម្បីនាំយីហោដែលមានឈ្មោះល្បីលើសកលមកកាន់កម្ពុជា ដោយគោរពតាមស្តង់ដារអាមេរិក។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖
Facebook: https://www.facebook.com/dairyqueencambodia
Instagram: https://www.instagram.com/dairyqueen.cambodia/
TikTok: https://www.tiktok.com/@dairyqueencambodia
សម្រាប់ទំនាក់ទំនងព័ត៌មាន៖
Facebook: https://www.facebook.com/dairyqueencambodia ៕