ស៊ុយអែត ដកគ្រូបង្វឹកចេញពីតំណែង ក្រោយខកឱកាសទៅ World Cup 2026
15-10-2025 09:30
(បរទេស)៖ ក្នុងនាមក្រុមខ្លាំងមួយដែរនៅអឺរ៉ុប ស៊ុយអែត បានឈានដល់ផ្លូវបំបែកជាមួយអ្នកចាត់ការទូទៅសញ្ជាតិដាណឺម៉ាក Jon Dahl Tomasson ដោយសារតែពួកគេបានខកខានចំពោះឱកាសមាស ដើម្បីឡើងទៅលេងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ស៊ុយអែត ដែលតែងតែបង្ហាញវត្តមាននៅ Euro ក៏ដូចជា World Cup ផងនោះ បានកំពុងស្ថិតនៅបាតតារាងនៃវគ្គជម្រុះប្រចាំពូល B តំបន់អឺរ៉ុប ក្រោយឆ្លងកាត់ ៤ប្រកួតមកនេះ រកបានតែ ១ពិន្ទុ មិនដែលឈ្នះ និងស្មើតែ ១លើកគត់។
អ្វីដែលមិននឹកស្មានដល់ ក្រុមដែលប្រជុំដោយជើងខ្លាំងមានដូចជា Viktor Gyokeres និងខ្សែប្រយុទ្ធថ្លៃជាងគេនៅ Premier League គឺ Alexander Isak បានរងបរាជ័យក្រោមថ្វីជើងរបស់កូសូវ៉ូ ១-០ ក្នុងដីកាលពីថ្ងៃចន្ទថែមទៀត។
ជាការកត់សម្គាល់ផងដែរ លោក Tomasson វ័យ ៤៩ឆ្នាំ អតីតគ្រូបង្វឹកក្លឹប Blackburn Rovers ដែលធ្លាប់លេងឱ្យសារិកាព្រៃ Newcastle United កាលនៅជាកីឡាករ ជាគ្រូបង្វឹកបរទេសដំបូងគេដែលបានដឹកនាំក្រុមជម្រើសជាតិស៊ុយអែត ចូលកាន់តំណែងនាអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ មក។
ស៊ុយអែត បានកំពុងចរចាជាមួយលោក Graham Potter ដើម្បីមកដឹកនាំបន្ត បន្ទាប់ពីក្លឹបអាជីព ញញួរធំបានដកតួនាទីផងដែរកាលពីខែមុន៕