អ៉ីតាលី បញ្ចប់មហិច្ឆតាអ៉ីស្រាអែល ក្នុងការឡើងទៅលេង World Cup ជាលើកទី២

15-10-2025 16:15

(បរទេស)៖ តាមរយៈជ័យជម្នះ ៣-០ របស់ម្ចាស់ផ្ទះអាសូរីអ៉ីតាលី បានបញ្ចប់បេសកកម្មរបស់ក្រុមជម្រើសជាតិអ៉ីស្រាអែល ពីការឆ្លងចូលជុំចុងក្រោយនៅ World Cup 2026 ក្រោយបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ១៩៧០។ នេះបើយោងតាមការចេញផ្សាយដោយ AP។

ជំនួបរវាងអតីតជើងឯក World Cup ៤សម័យកាលនៅទីក្រុង Udine នារាត្រីថ្ងៃអង្គារ ក្នុងវគ្គជម្រុះប្រចាំតំបន់អឺរ៉ុប UEFA ត្រូវបានរៀបចំឡើងក្រោមការរឹតបន្តឹងសន្តិសុខ ដោយមាន snipers នៅលើដំបូលកីឡដ្ឋានទៀតផងផង។

ជាលទ្ធផលអ៉ីតាលី បានទទួលជ័យជម្នះ ៣ទល់នឹង០ ទៅលើអ៉ីស្រាអែល ក្រោយពេលបទឈប់បាញ់នៅតំបន់ Gaza ត្រូវបានបិទបញ្ចប់ដែលអូសបន្លាយជាង ២ឆ្នាំមកនេះ។

ឆ្លងតាមជ័យជម្នះនេះដែរ អ៉ីស្រាអែល មិនអាចឆ្លងចូល World Cup ជំនាន់ទី២៣ នៅអាមេរិក មិចស៊ិក និងកាណាដា នាឆ្នាំក្រោយនេះទេ ដ្បិតកំពុងស្ថិតនៅលេខ៣ មានតែ ៩ពិន្ទុ និងនៅសល់ ១ប្រកួត ដោយចាញ់ប្រៀបអ៉ីតាលី ឈរលេខ២ មាន ១៥ពិន្ទុ និងក្រុមកំពូលតារាងន័រវេស ឈរកំពូលតារាងមាន ១៨ពិន្ទុ និងសល់ ២ប្រកួតដូចអ៉ីតាលីដែរ។

មុនលេង ២ប្រកួតក្នុងខែតុលានេះ ដែលអ៉ីស្រាអែលបានចាញ់ន័រវេស ៥-០ មុនមកចាញ់អ៉ីតាលី ៣-០ បន្ថែមទៀតនោះមានក្រុមប្រទេសមួយចំនួនបានប្រកាសពហិកា World Cup 2026 ប្រសិនបើមានវត្តមានអ៉ីស្រាអែល ឡើងវគ្គចែកពូល ៤៨ក្រុមចុងក្រោយ ដោយបានចោទប្រទេសស្ថិតមជ្ឈឹមបូព៌ាមួយនេះ ថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់កាហ្សា៕