Golden Boy 2025 មានកីឡាករបារាំងច្រើងជាងគេ តែមិនមានខ្សែប្រយុទ្ធវ័យក្មេង Barca
16-10-2025 09:19
(បរទេស)៖ សម្រាប់បញ្ជីរាយនាមបេក្ខជនដែលនឹងត្រូវប្រជែងយកពានរង្វាន់ Golden Boy 2025 ត្រូវបានបង្ហាញហើយ ដែលជាពានរង្វាន់សម្រាប់ប្រគល់ទៅកាន់កីឡាករវ័យក្មេងល្អជាងគេម្នាក់អាយុក្រោម ២១ឆ្នាំ ក្នុងចំណោម ២៥នាក់ នៅទូទាំងបាល់ទាត់ទ្វីបអឺរ៉ុប។

ពានរង្វាន់នេះដែរ គឺស្រដៀងទៅនឹងពានរង្វាន់ Kopa Trophy ដែលត្រូវប្រគល់ជូនកីឡាករបាល់ទាត់វ័យក្មេងល្អបំផុតក្នុងលីគកំពូលរបស់អឺរ៉ុប។ សម្រាប់ពានរង្វាប់ Golden Boy ប្រចាំទ្វីបអឺរ៉ុបនេះត្រូវបានបង្កើតឡើងដោយកាសែតអ៊ីតាលី Tuttosport ដំបូងកាលឆ្នាំ២០០៣ ដើម្បីអបអរសាទរកីឡាករវ័យក្មេងល្អបំផុត និងអស្ចារ្យបំផុតនៅទូទាំងទ្វីប។
ខាងក្រោមនេះជាបេក្ខជន ២៥នាក់ដែលនឹងត្រូវទទួលបានការបោះឆ្នោតជ្រើសយកជាម្ចាស់ជយលាភី Golden Boy 2025៖
១៖ Desire Doue, Leny Yoro, Senny Mayulu, Warren Zaire-Emery, Eliesse Ben Seghir Mamadou Sarr (កីឡាករអន្តរជាតិបារាំង)
២៖ Ethan Nwaneri, Nico O’Reilly, Archie Gray, Jobe Bellingham (កីឡាករអន្តរជាតិអង់គ្លេស)
៣៖ Pau Cubarsi, Dean Huijsen (កីឡាករអេស្ប៉ាញ)
៤៖ Kenan Yildiz, Arda Guler (កីឡាករអន្តរជាតិទួគី)
៥៖ Geovany Quenda, Rodrigo Mora (កីឡាករអន្តរជាតិព័រទុយហ្គាល់)
៦៖ Pio Esposito, Giovanni Leoni (កីឡាករអន្តរជាតិអ៉ីតាលី)
៧៖ Franco Mastantuono (កីឡាករអន្តរជាតិអាហ្សង់ទីន)
៨៖ Jorrel Hato (កីឡាករអន្តរជាតិហូឡង់)
៩៖ Estevao (កីឡាករអន្តរជាតិប្រេស៊ីល)
១០៖ Victor Froholdt (កីឡាករអន្តរជាតិដាណឺម៉ាក)
១១៖ Aleksandar Stankovic (កីឡាករអន្តរជាតិក្រូអាត
១២៖ Lucas Bergvall (កីឡាករស៊ុយអែត)
ខណៈកាលឆ្នាំ២០២៤ Lamine Yamal ជាម្ចាស់ពាន គ្រាដែលប្អូនប្រុសរបស់ម្ចាស់ពានឆ្នាំ២០២៣ Jube Bellingham គឺបុរសវ័យ២០ឆ្នាំ Jobe Bellingham ក៏ស្ថិតក្នុងបញ្ជីនាពេលនេះ ដ្បិតប្រទេសដែលមានកីឡាករឈ្នះពានច្រើនជាងគេ គឺអេស្ប៉ាញ ចំនួន៥នាក់ ។