ក្រុមហ៊ុន Salesforce គ្រោងថានឹងរកចំណូលបានលើស ៦០ពាន់លានដុល្លារនៅឆ្នាំ២០៣០
16-10-2025 09:45
(បរទេស)៖ ក្រុមហ៊ុនផ្តល់សេវាកម្ម Cloud ឈានមុខគេ Salesforce បានប្រកាសថា ខ្លួនរំពឹងនឹងរកចំណូលប្រចាំឆ្នាំបានលើសពី ៦០ពាន់លានដុល្លារនៅឆ្នាំ ២០៣០។ នេះជាចំនួនខ្ពស់ជាងការរំពឹងរបស់ Wall Street ដែលបានសន្និដ្ឋានថានៅតែស្ថិតនៅជុំវិញ ៥៨.៣៧ពាន់លានដុល្លារ។

ការរំពឹងពីប្រាក់ចំណូលនេះ មិនបានរាប់បញ្ចូល ផលប៉ះពាល់ពីការទិញក្រុមហ៊ុន Informatica ដែលមានតម្លៃប្រហែល ៨ពាន់លាននោះឡ៖យ។ Salesforce នាពេលបច្ចុប្បន្ននេះត្រូវបានគេមើលឃើញថា កំពុងផ្តោតលើបច្ចេកវិទ្យា AI ដើម្បីជាចលនាគន្លងថ្មីសម្រាប់កំណើនក្រុមហ៊ុន។ រួមទាំងគម្រោង Agentforce ដែលជាវេទិកា AI ថ្មី។ ក្រុមហ៊ុនក៏បានប្រកាសអំពីកម្មវិធី ទិញភាគហ៊ុនត្រឡប់វិញ មានតម្លៃ ៧ពាន់លាន ក្នុងរយៈពេល ៦ ខែខាងមុខផងដែរ។
ទោះជាយ៉ាងណា កត្តាហនិភ័យគឺនៅតែមាន ដូច្នេះក្រុមហ៊ុននេះត្រូវតែអាចរក្សាអត្រាកំណើនខ្ពស់ជាបន្តបន្ទាប់។ ស្ថានភាពសេដ្ឋកិច្ច និងការចំណាយលើ IT របស់អតិថិជនអាចប៉ះពាល់ដល់ការលូតលាស់។ សមត្ថភាពក្នុងការជំរុញប្រាក់ចំណេញពី AI និងការធ្វើឲ្យអតិថិជនប្រើប្រាស់ជាប្រចាំ គឺសំខាន់ណាស់។ ខណៈការទិញក្រុមហ៊ុន Informatica អាចនាំឲ្យមានការលំបាកក្នុងការរួមបញ្ចូល និងមានផលប៉ះពាល់ដល់អត្រាចំណេញ៕