គ្លីនិក The Era Clinic និងក្រុមហ៊ុន Softwave ចុះអនុស្សណៈដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត បម្រើក្នុងវិស័យថែរក្សា និងកែសម្ភស្សនៅកម្ពុជា
16-10-2025 10:47
(ភ្នំពេញ)៖ គ្លីនិក The Era Clinic ដែលជាគ្លីនិកថែទាំសម្រស់ក្នុងវិស័យវេជ្ជសាស្ត្រដ៏ឈានមុខគេនៅកម្ពុជា បានប្រកាសជាផ្លូវការ អំពីកិច្ចសហការជាមួយរបស់ខ្លួន ជាមួយនឹងក្រុមហ៊ុន Sofwave™ ដែលជាក្រុមហ៊ុនឈានមុខគេអន្តរជាតិក្នុងវិស័យបច្ចេកវិទ្យា សម្រាប់ដោះស្រាយបញ្ហាស្បែក ដោយបច្ចេកវិទ្យាអ៊ុលត្រាសោន ដោយមិនការវះកាត់។ ពិធីចុះហត្ថលេខាជាផ្លូវការមួយនេះ ត្រូវបានរៀបចំឡើងដោយគណៈគ្រប់គ្រង The Era Clinic និង តំណាងភាគីរបស់ក្រុមហ៊ុន Sofwave អន្តរជាត និងមានវត្តមានអញ្ជើញចូលរួមដោយបណ្ដារក្រុមវេជ្ជបណ្ដិត សហគ្រិន ភ្ញៀវកិត្តិយស និងអ្នកជំនាញនៅក្នុងវិស័យសម្រស់ និងសុខភាពស្បែក។ ព្រឹត្តិការណ៍នេះ គឺជាសញ្ញានៃជំហានថ្មីមួយសម្រាប់ឧស្សាហកម្មសម្ផស្សនៅកម្ពុជារបស់យើង។

ក្នុងពិធីនេះ វេជ្ជបណ្ឌិត ហាក់ វត្តី នាយិការប្រតិបត្តិនៃគ្លីនិក The Era Clinic បានផ្ដល់សុន្ទរកថាស្វាគមន៍ តំណាងក្រុមហ៊ុន Sofwave Asia អញ្ជើញឡើងធ្វើរបង្ហាញអំពីបច្ចេកវិទ្យាដ៏ទំនើបមួយនេះ ការចែករំលែកចំណេះដឹង ក្នុងការថែរក្សាសម្ភស្ស ការថែទាំសុខភាពស្បែកអោយក្មេងជាងវ័យ និងចែករំលែកការយល់ដឹងអំពី ដំណោះស្រាយដ៏ទំនើប ដែលគ្លីនិក The Era Clinic អាចផ្ដល់ជូន ជាមួយនឹងបច្ចេកវិទ្យាដែលបំពាក់នៅគ្លីនិករបស់ខ្លួន ដើម្បីស្ដារឡើងវិញនូវភាពវ័យក្មេង បំបាត់ស្នាមជ្រីវជ្រួញ បង្កើនសម្ភស្សស្បែក អោយហាប់ណែន និងការធ្វើ ពិធីចុះហត្ថលេខាផ្លូវការជាមួយនឹងក្រុមហ៊ុនដើម្បីដាក់អោយប្រើប្រាស់ជាផ្លូវការបម្រើនៅក្នុងទីផ្សារប្រទេសកម្ពុជា ។
វេជ្ជបណ្ឌិត ហាក់ វត្តី បានថ្លែងថា៖ «កិច្ចសហការនេះ មិនមែនគ្រាន់តែជាការនាំចូលបច្ចេកវិទ្យាថ្មីតែប៉ុណ្ណោះនោះទេ ប៉ុន្តែជាជំហានសំខាន់មួយក្នុងការចូលរួម កំណត់ស្តង់ដារថ្មីសម្រាប់ភាពជឿជាក់ សុវត្ថិភាព និងភាពច្នៃប្រឌិតរបស់គ្លីនិកក្នុងស្រុក ដែលបម្រើសេវាកម្មថែរក្សាសម្រស់នៅកម្ពុជា។ ជាមួយបច្ចេកវិទ្យា Sofwave យើងអាចផ្ដល់លទ្ធផលថែរក្សាស្បែកសម័យថ្មីដែលមានប្រសិទ្ធភាព ឆាប់ឃើញលទ្ធផល និងមានផាសុខភាពខ្ពស់សម្រាប់អ្នកជំងឺ។”
ថ្លែងនៅក្នុងសន្ទរកថានៅក្មុងកម្មវិធីនេះផងដែរ តំណាងក្រុមហ៊ុន Sofwave ប្រចាំតំបន់អាស៊ី លោកស្រី Jackie Law បានលើកឡើងថា៖ យើងពិតមានមោទនភាពខ្លាំងណាស់ ដែលបានចូលរួមជាដៃគូរជាមួយនឹង មជ្ឈមណ្ឌលកែសម្ភស្ស The Era Clinic។ «គ្លីនិកអេរ៉ា (The Era Clinic) គឺជាក្រុមគ្រូពេទ្យសើរស្បែក និងផ្នែកសម្រស់កម្ពុជា ដែលមានវិជ្ជាជិវៈខ្ពស់ និងមានឆន្ទៈមោះមុត ក្នុងការអភិវឌ្ឍខ្លួន និងស្វះស្វែងក្នុងការស្វែងរកដំណោះស្រាយផ្ដល់ជូនអតិថិជនរបស់ខ្លួននៅក្នុងវិស័យវេជ្ជសាស្ត្រ និងសម្រស់»។
ជាមួយនឹងការថ្លែងកោតសរសើរ និងផ្តល់ទំនុកចិត្តខ្ពស់លើគ្លីនិកអេរ៉ា (The Era Clinic) លោកស្រី Jackie Law ក៏ឡើងធ្វើបទបង្ហាញអំពីបច្ចេកវិទ្យាដ៏ទំនើបរបស់ក្រុមហ៊ុន Sofwave និងចែករំលែកចំណេះដឹងអំពីការថែរក្សាសម្ផស្ស ការថែទាំសុខភាពស្បែកឱ្យក្មេងជាងវ័យ និងចែករំលែកការយល់ដឹងអំពីដំណោះស្រាយដ៏ទំនើបដែលគ្លីនិកអេរ៉ា អាចផ្ដល់ជូនជាមួយនឹងបច្ចេកវិទ្យាដែលបំពាក់នៅគ្លីនិករបស់ខ្លួន ដើម្បីស្ដារឡើងវិញនូវភាពវ័យក្មេង បំបាត់ស្នាមជ្រីវជ្រួញ បង្កើនសម្ផស្សស្បែកឱ្យហាប់ណែន ផងដែរ។ រីឯលោកស្រីវេជ្ជបណ្ឌិត ហាក់ វត្តី ក៏បានបកស្រាយពាក់ព័ន្ធនឹងចម្ងល់ផ្សេងៗ ក្នុងការកែ និងថែរក្សាសម្ផស្សនៅគ្លីនិកអេរ៉ា (The Era Clinic) ដែលផ្តោតសំខាន់ទៅលើគុណភាព និងសុវត្ថិភាពអតិថិជនជាចម្បង។
គួរជម្រាបជូនថា តាមរយៈកិច្ចសហការនេះ មជ្ឈមណ្ឌលកែសម្ភស្ស The Era Clinic បានក្លាយទៅជាគ្លីនិកដំបូងគេបង្អស់នៅកម្ពុជាដែលទទួលបានសិទ្ធិប្រើប្រាស់ជាផ្លូវការក្នុងការផ្ដល់សេវាកម្ម បន្តឹងស្បែកមុខ ជាពិសេសថែមទាំងអាចបន្តឹងស្បែកជុំវិញតំបន់ភ្នែកដែលដក់ឬជ្រីវជ្រួញ ស្បែកកដែលយារមិនសូវហាប់ ទាញលើទម្រង់ស្បែកមុខដែលខូចទម្រង់មុខ ដោយបច្ចេកវិទ្យាដ៏ទំនើបពីក្រុមហ៊ុន Sofwave ដែលជាបច្ចេកវិទ្យាលើកបន្តឹងស្បែក ដោយអ៊ុលត្រាសោនសម័យថ្មីដោយមិនវះកាត់ ទទួលស្គាល់ដោយស្តង់ដារអន្តរជាតិ មានអាជ្ញាប័ណ្ណទទួលស្គាល់ដោយ FDA ប្រទេសអាមេរិច និងត្រូវបានដាក់អោយប្រើប្រាស់ទូទាំងពិភពលោក ទាំងប៉ែកខាងអ៊ឺរ៉ុប និងអាស៊ី។ បច្ចេកវិទ្យាថ្មីនេះមានសមត្ថភាពអាចជ្រមុជចូលទៅក្នុងស្បែកបានជ្រៅទៅដល់ស្រទាប់ទី២ នៃស្បែកដើម្បីជម្រុញសមត្ថភាពកោសិកា Fibroblast ដើម្បីផលិត ខូឡាជែន អេឡាស្ទីនដោយធម្មជាតិ និងថែមទាំងបង្កើនសំណើម HA ដែលម៉ាស៊ីនផ្សេងៗ មិនមានសមត្ថភាពអាចធ្វើបានដូចវានោះទេ។ ដូច្នេះម៉ាស៊ីននេះ អាចធ្វើអោយស្បែកមានសមត្ថភាពអាចត្រលប់មករកភាពក្មេងជាងវ័យ ហាប់ណែនល្អ បានយ៉ាងមានប្រសិទ្ធភាពដោយមិនចាំបាច់សម្រាកព្យាបាល។ បន្ទាប់ពីធ្វើសេវាកម្មនេះរួច អតិថិជនអាចត្រលប់ទៅបំពេញធុរៈកិច្ចប្រចាំថ្ងៃវិញបានភ្លាមៗ លាបឬប្រើប្រាស់ផលិតផល ថែទាំស្បែកបានធម្មតា ដោយពុំមានស្នាមរបួស ជាមួយនឹងលទ្ធផល និងប្រសិទ្ធិភាព បន្ទាប់ពីការធ្វើសេវាកម្មនេះ អតិថិជនក៏អាចមើលឃើញភ្លាមៗ ដោយខ្លួនឯងតែម្ដង ។
គ្លីនិក The Era Clinic ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២១ ដោយបានក្លាយទៅជាគ្លីនិកមួយដែលឈានមុខគេ ក្នុងការផ្ដល់ជូនសេវាកម្មដ៏ល្អបំផុត និងប្រកបទៅដោយបច្ចេកវិទ្យាខ្ពស់ៗបំផុត សម្រាប់អតិថិជនរបស់ខ្លួន។ កន្លង The Era Clinic ក៏មាននាំចូលយកមកនូវ បច្ចេកទេស បច្ចេកវិទ្យា និងផលិតផលផ្នែកសម្ភស្សច្រើនមុខ ដែលសុទ្ធតែជាបច្ចេកវិទ្យាទំនើបៗ លំដាប់ចុងក្រោយដើម្បីយកមកបម្រើជូនអតិថិជនរបស់ខ្លួន មានដូចជា៖ Fotona NxLine, EndyMed Pro Intensif RF, Profhilo, Revok50 Skin Aura Antiaging និងបច្ចេកទេសផ្សេងៗទៀតជាច្រើន ដើម្បីធានាជូនទៅដល់អតិថិជនរបស់ខ្លួននូវទំនុកចិត្ត សុវត្ថិភាព និងឧត្ដមភាព ដើម្បីឆ្លើយតបទៅនឹងបញ្ហា្សស្បែកផ្សេងៗដែលគាត់មាន ចំគោលដៅ និងមានសុត្ថិភាពខ្ពស់។ នៅគ្លីនិក The Era Clinic សុទ្ធតែក្រុមគ្រូពេទ្យឯកទេសសើរស្បែក និងថែរក្សាសម្រស់របស់គ្លិនិក ដែលតែងតែបន្តពង្រីកកិច្ចសហការជាមួយនឹងវេជ្ជបណ្ឌិតអន្តរជាតិ តាមរយៈការបណ្ដុះបណ្ដាលសមត្ថភាពថ្មី ចំណេះដឹងថ្មីៗ អំពីបច្ចេកវិទ្យាទំនើបៗ តែងតែចូលរួមកម្មវិធីសន្និបាតលំដាប់ពិភពលោកបន្ថែមទៀតផងដែរ៕
ប្រឹក្សាអំពីបញ្ញាសើរស្បែក និងសម្ភស្សនៅគ្លីនិកអេរ៉ា ៖ +85592 42 4000
តេលេក្រាម៖ https://t.me/TheEraClinic_Beauty_Consult
ទីតាំង៖ https://share.google/nEx6bCKf4BLfQ5jMv