អ៉ីតាលី ប្រឈមនឹងទណ្ឌកម្មរបស់ FIFA ពីជំនួបដែលបានយកឈ្នះអ៉ីស្រាអែល ជម្រុះ World Cup 2026

16-10-2025 13:41

(បរទេស)៖ សហព័ន្ធបាល់ទាត់អ៉ីតាលី អាចប្រឈមមុខនឹងការដាក់ពិន័យពី FIFA ក្រោយពេលពួកគេបានស្រែកច្រៀង នូវចម្រៀងភ្លេងជាតិរបស់អ៉ីតាលី នៅមុនការប្រកួតចាប់ផ្តើមកាលពីរាត្រីថ្ងៃអង្គារ នៃជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុប (UEFA)។

បើយោងតាមការចេញផ្សាយនៅលើគេហទំព័រ opera news បានឱ្យដឹងថា គាំទ្រអ្នកគាំទ្រខាងម្ចាស់ផ្ទះបាននាំគ្នាស្រែកច្រៀងនូវចម្រៀងភ្លេងជាតិរបស់អ៉ីស្រាអែល មុនការប្រកួតផ្លូវការចាប់ផ្តើមនៅទីក្រុង Udine ដែលអាសូរីអ៉ីតាលី បានយកឈ្នះ ៣ទល់នឹង០។

ទោះជាយ៉ាងណា FIFA ក៏បានកត់ត្រាទុក ចំពោះហេតុការណ៍ដែលបានកើតឡើងដោយចេតនានេះរួចរាល់ផងដែរ។

ករណីនេះ វាដូចគ្នាទៅនឹងហេតុការណ៍កាលខែវិច្ឆិកា ឆ្នាំ២០២១ ជាពេលដែលស្កុតឡេនត្រូវបានពិន័យជាប្រាក់ ៨,០២៤ផោនពី FIFA ដោយសារតែក្រុមអ្នកគាំទ្ររបស់ពួកគេ បានច្រៀងចម្រៀងភ្លេងជាតិអ៉ីស្រាអែលនេះដែរ នៅមុនពេលចាប់ផ្តើមប្រកួតនៅកីឡដ្ឋាន Hampden Park ដែលម្ចាស់ផ្ទះស្កុតឡេនបានយកឈ្នះ ៣-២។

ការល្មើសវិន័យរបស់ស្កុតឡេននេះដែរ នាំឱ្យ FIFA កត់សម្គាល់ឃើញថា បង្កឱ្យមានភាពរញ៉េរញ៉ៃ និងអសន្តិសុខនៅក្នុងការប្រកួត តាមរយៈការរំខានដោយសំឡេង នាអំឡុងប្រារព្វភ្លេងជាតិ ការប្រើប្រាស់វត្ថុផ្សេងៗ រួមទាំងទង់ជាតិ ក្នុងន័យជាសារមិនសមរម្យក្នុងព្រឹត្តិការណ៍កីឡា៕