Ganzberg ត្រៀមរៀបចំព្រឹត្ដិការណ៍គុនខ្មែរឈុតធំ ដើមខែវិច្ឆិកា ខាងមុខនេះ, អញ្ជើញសុទ្ធតែលំដាប់កីឡាករមកពី USA !
16-10-2025 14:23
(ភ្នំពេញ)៖ ក្រុមហ៊ុនយក្ស Ganzberg រួមសហការជាមួយស្ថានីយទូរទស្សន៍ថោន ត្រៀមរៀបចំមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ ថ្មីមួយទៀត ដោយអញ្ជើញសុទ្ធតែលំដាប់កីឡាករជួរមុខ មកពីសហរដ្ឋអាមេរិក។

ក្នុងនោះ មានកីឡាការិនីជើងខ្លាំងគុនខ្មែរ កំពុងធ្វើព្យុះភ្លៀងលក្ខណៈអន្តរជាតិ អេ យ៉ានុត, អ្នកលេងជើងចាស់ គឺម វាសនា ធ្លាប់ធ្វើឲ្យផ្អើលសង្វៀនកន្លងមក ឥឡូវចូលខ្លួនជាថ្មី កូនពៅគុនខ្មែរត្រកូលអេ, អ្នកលេងកែងឆេះជង្គង់ហោះវ័យក្មេង អេ អាំម៉ារីនភូថង, រាហ៊ូមាស ចិត្តសាស្ត្រគុនខ្មែរ ឈុត សេរីវ៉ាន់ថង និងម្ចាស់ខ្សែក្រវ៉ាត់ IPCC Kun Khmer អួច ធារិទ្ធ។
កីឡាករកីឡាការិនីជើងខ្លាំងទាំងប្រាំរូបនេះ និងចូលខ្លួនមកប្រកួតតាំងកីឡាករចេញខ្លាំង៥រូបទៀត ដែលនឹងហោះមកពីសហរដ្ឋអាមេរិក។
ការប្រកួតខ្នាតធំរយៈពេល៣ថ្ងៃ ជួបគ្នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ចាប់ពីម៉ោង៨យប់តទៅ នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ៕