សាលាបញ្ញាសាស្ត្រអន្តរជាតិ ហ្គ្រេនភ្នំពេញ មានកម្មវិធីសិក្សាថ្នាក់តូរ្យតន្ត្រី (ព្យានីកា) ដែលជួយទៅដល់សិស្សានុសិស្ស មានការអភិវឌ្ឍន៍ខួរក្បាលបានល្អ
16-10-2025 14:36
(ភ្នំពេញ)៖ ចង់ឱ្យកូនៗមានភាពឆ្លាតវៃជាងមុន (smarter) មានការច្នៃប្រឌិតខ្ពស់ជាងមុន (more creative) និងមានភាពនឹងនរផ្លូវអារម្មណ៍ប្រសើរជាងមុន (more emotionally balanced) មែនទេ? ការចាប់ផ្តើមថ្នាក់ តូរ្យតន្ត្រីពីកុមារភាព ពិតជាជម្រើសដ៏ល្អបំផុតសម្រាប់កូនៗ។

សាលាបញ្ញាសាស្ត្រអន្តរជាតិ ហ្គ្រេនភ្នំពេញ មានកម្មវិធីសិក្សាថ្នាក់តូរ្យតន្ត្រី (ព្យានីកា) ដែលជួយទៅដល់ សិស្សានុសិស្ស មានការអភិវឌ្ឍន៍ខួរក្បាលបានល្អ បង្កើនការចងចាំ បង្កើតទំនាក់ទំនងសង្គម ចេះចែករំលែកពី អារម្មណ៍ ជំរុញឱ្យមានការច្នៃប្រឌិត បង្កើនទំនុកចិត្ត និងកាត់បន្ថយភាពតានតឹង។
សាលាបញ្ញាសាស្ត្រអន្តរជាតិ ហ្គ្រេនភ្នំពេញ តែងតែខ្វល់ពីការរីកចម្រើនកូនៗ របស់អ្នកអាណាព្យាបាលទាំងអស់ ទាំងផ្នែកបញ្ញា ស្មារតី រាងកាយ និងផ្នែកទំនាក់ទំនងសង្គម។ នេះជាសកម្មភាពខ្លះៗ ដែលសិស្សានុសិស្សរបស់យើងផ្លុំបទ Twinkle Twinkle Little star។
ឧត្តមប្រយោជន៍ដែលទទួលបានពីការសិក្សា នៅសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងហ្គ្រេនភ្នំពេញ
១៖ កម្មវិធីសិក្សាមាន ៣ ភាសា (ខ្មែរ–អង់គ្លេស–ចិន)
២៖ កម្មវិធីសិក្សាជាតិទំនើបបែបសតវត្សរ៍ទី២១ បង្រៀនដោយគ្រូមានបទពិសោធន៍ច្រើនឆ្នាំ
៣៖ កម្មវិធីអនុវត្តជាក់ស្តែង (មុខវិជ្ជាវិទ្យាសាស្ត្រ) តាមរយៈបន្ទប់ពិសោធន៍មានសម្ភារៈសំបូរបែប
៤៖ កម្មវីធីសិក្សាអន្តរជាតិស្តង់ដារ Cambridge UK (English) និង YCT, HSK and HSKK (Chinese)
៥៖ កម្មវិធីសិក្សាបច្ចេកវិទ្យា និងឌីជីថល
៦៖ កម្មវិធីបណ្តុះគុណធម៌ និងមគ្គុទ្ទេសគ៏ (ការពង្រឹងវិន័យ សីលធម៌ គុណធម៌ គឺជាយន្តការគ្រឹះដែលត្រូវ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់)
៧៖ កម្មវិធីសិល្បៈ និងកីឡា
៨៖ កម្មវិធីសមាធិ (អប់រំចិត្ត អភិវឌ្ឍន៍ផ្នែកអារម្មណ៍ និងសតិបញ្ញាស្មារតី)
៩៖ កម្មវិធីតម្រង់ទិសសិស្ស និងប្រឹក្សាយោបល់
១០៖ កម្មវិធី Survival Skill and Life Skill
១១៖ កម្មវិធីប្រកួតប្រជែងសមត្ថភាពសិស្សទាំងក្នុងសាលា កម្រិតជាតិ និងអន្តរជាតិ
១២៖ កម្មវិធីទស្សនកិច្ចសិក្សាក្នុងស្រុក និងក្រៅស្រុក
១៣៖ កម្មវិធីសិក្សាភាសាអង់គ្លេសពេញម៉ោង និងក្រៅម៉ោង ស្តង់ដារអន្តរជាតិ Cambridge UK និងកម្ម វិធីប្រឡងតេស្តស្តង់ដារអន្តរជាតិ នៃចក្រភពអង់គ្លេស
១៤៖ កម្មវិធីសិក្សាភាសាចិនពេញម៉ោង និងក្រៅម៉ោង ស្តង់ដារអន្តរជាតិ YCT, HSK and HSKK និង កម្មវិធីប្រឡងតេស្តស្តង់ដារអន្តរជាតិចិន។
ទទួលចុះឈ្មោះសិស្សថ្មី ចូលរៀនជារៀងរាល់ថ្ងៃ!
សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និង ហ្គ្រេនភ្នំពេញនៅតែបន្តទទួល ការចុះឈ្មោះសិស្សថ្មី សម្រាប់ ឆ្នាំសិក្សា ២០២៥-២០២៦ ដូច្នេះ សូមមាតាបិតាប្រញាប់ចុះឈ្មោះឱ្យទាន់ពេល ដើម្បីឱ្យកូនៗទទួលបានឱកាស ចូលរៀនក្នុងបរិយាកាសសិក្សាដ៏មានគុណភាព។
ឱកាសទទួលបានអាហារូបករណ៍
សាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាសែនសុខ និងហ្គ្រេនភ្នំពេញ ផ្ដល់អាហារូបករណ៍ពិសេសជូនសិស្សថ្មី គ្រប់រូប ដោយគ្រាន់តែធ្វើតេស្ត និងចុះឈ្មោះចូលរៀន នឹងទទួលបានអាហារូបករណ៍ភ្លាម។
វគ្គសិក្សាថ្មីសម្រាប់កម្មវិធីភាសាអង់គ្លេស-ចិនទូទៅពេញម៉ោង និងក្រៅម៉ោងគ្រប់កម្រិត ទទួលធ្វើតេស្ត និងចុះ ឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅ...
ព័ត៌មានបន្ថែមសូមទំនាក់ទំនង សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងសាខាហ្គ្រេនភ្នំពេញ តាមទូរស័ព្ទលេខៈ
សាខាសែនសុខ៖ 077 959 222 / 023 9999 36 / 023 9999 87
សាខាហ្គ្រេនភ្នំពេញ៖ 016 888 319 / 077 888 319 / 068 888 319៕