ស្ដែងម្ល៉េះ! អ្នកលក់នំបញ្ចុកម្នាក់យល់សប្តិចាប់បានត្រី ព្រឹកឡើងឈ្នះរង្វាន់ធំពីប៊ូសស្រ្តងជិត២ពាន់ដុល្លារ

16-10-2025 15:33

(ភ្នំពេញ)៖ មិនជឿ កុំប្រមាថ ចាស់បុរាណពោលថា ឱ្យតែយល់សប្ដិចាប់បានត្រី ដឹងតែមានលាភសំណាងធំចូលផ្ទះ!​ ជាក់ស្តែងអ្នកលក់នំបញ្ចុកម្នាក់ នៅភូមិអង្គក្អោត ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង បា​នយល់សប្តិចាប់បានត្រី៣ថ្ងៃជាប់ៗគ្នា ក៏ទទួលបានលាភសំណាងធំចូលផ្ទះ ឈ្នះរង្វាន់ជិត២ពាន់ដុល្លារពីប៊ូសស្រ្តង។

ម្ចាស់រង្វាន់កូនល្អ៨៨៨ដុល្លារគុណ២ ឈ្មោះ អៀង អ៊ាម ​អ្នកភូមិហៅគាត់ យាយឡូយ​​​ គឺជាអ្នកលក់នំបញ្ចុក និងមានកូនប្រុសឈ្មោះ ប៉ាវ សាអែម ធ្វើការសំណង់ បច្ចុប្បន្នរស់នៅភូមិអង្គក្អោត ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។

អ៊ុំស្រីគាត់ប្រាប់ថា គាត់មកពីដកស្មៅនៅស្រែ រៀងហត់អស់កម្លាំង ក៏ទិញប៊ូសស្រ្តងត្រជាក់ៗញុំា១កំប៉ុង។ ពេលគាស់ភ្លាម ស្រែកផ្អើល ហៅអ្នកភូមិឱ្យមកជួយពិនិត្យក្រវិលកំប៉ុង ទើបដឹងច្បាស់ថា ត្រូវរង្វាន់កូនល្អ 888$គុណ2 ស្មើ១ ៧៧៦​​ដុល្លារ ពីប៊ូសស្រ្តង។

ល្បីដូចគេនិយាយមែន ប៊ូសស្រ្តង ឆ្ងាញ់ រង្វាន់ច្រើន ច្រើនរហូតមានអ្នកត្រូវរង្វាន់ស្ទើរាល់ថ្ងៃ មានទាំងរង្វាន់កូនល្អ ប្រពន្ធល្អ ប្ដីល្អ និងរង្វាន់ជាច្រើនផ្សេងទៀតពីភេសជ្ជៈប៊ូសស្រ្តង។

ប៊ូសស្រ្តងផលិតផលខ្មែរ ឆ្ងាញ់ រសជាតិដិតជ្រៅ!