ឥណ្ឌូនេស៊ី ដកគ្រូបង្វឹកសញ្ជាតិហូឡង់ Kluivert ចេញពីតំណែង ក្រោយចាញ់អ៉ីរ៉ាក់ ខកខានកៅអី WC26

16-10-2025 15:54

(បរទេស)៖ ប្រទេសស្ថិតនៅតំបន់អាស៊ី ឥណ្ឌូនេស៊ីបានឈានដល់ការដកតំណែងគ្រូបង្វឹក Patrick Kluivert ដែលទើបដឹកនាំបាន ៩ខែប៉ុណ្ណោះ ក៏ព្រោះតែខកបំណងទៅ World Cup 2026 បន្ទាប់ពីចាញ់អ៉ីរ៉ាក់ ១-០។ នេះបើយោងតាមការចេញផ្សាយដោយ The Sun។

បុរសវ័យ ៤៩ឆ្នាំ ដែលជាអតីតកីឡាករនិម្មិតរូបក្លឹប FC Barcelona, Ajax និងជម្រើសជាតិទឹកក្រូចហូឡង់ផងនោះ បានចូលដឹកនាំក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នាអំឡុងខែមករា ឆ្នាំ២០២៥ ក្រោមកិច្ចសន្យា ២ឆ្នាំ នៅពេលប្រទេសស្ថិតនៅតំបន់អាស៊ានមួយនេះ រំពឹងទទួលបានកៅអី១ ដើម្បីលេងជុំចុងក្រោយ World Cup នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា។

ទោះជាយ៉ាងណា ក្តីសង្ឃឹមចំពោះប្រទេសដែលទទួលបានឯករាជ្យពីហូឡង់កាលឆ្នាំ១៩៤៥ ត្រូវបានរលាយសាបសូន្យទៅវិញ ក្រោយចាញ់អារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ាក់ ពីវគ្គជម្រុះជុំទី៤ ប្រចាំទ្វីបអាស៊ី (AFC)។

លោក Kluivert បានដឹកនាំឥណ្ឌូនេស៊ី លេងឈ្នះតែ ៣លើកប៉ុណ្ណោះ ក្នុងចំណោម ៨ប្រកួតសរុបរបស់លោក៕