វ័យ ២៥ឆ្នាំ Ariarne Titmus ម្ចាស់មេដាយមាសអូឡាំពិក ៤ដង ប្រកាសចូលនិវត្តន៍ពីកីឡាហែលទឹក

16-10-2025 16:32

(អូស្រ្តាលី)៖ Ariarne Titmus ដែលជាកីឡាការិនីហែលទឹក ជាម្ចាស់មេដាយមាសអូឡាំពិក ៤ដងរបស់អូស្ត្រាលី ពេលនេះប្រកាសចូលនិវត្តន៍ហើយ ក្នុងវ័យ ២៥ឆ្នាំ, នេះបើតាមរូបនេះបានបញ្ជាក់នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ ។

នាងបាននិយាយអំពីការសម្រេចចិត្តរបស់នាងក្នុងវីដេអូមួយលើបណ្តាញសង្គមថា «នេះជាការលំបាកមួយ នឹងពិតជាលំបាក ប៉ុន្តែជារឿងមួយដែលខ្ញុំពិតជារីករាយ ខ្ញុំចូលចិត្តហែលទឹក វាជាចំណង់ចំណូលចិត្តរបស់ខ្ញុំតាំងពីខ្ញុំនៅតូច»

«ប៉ុន្តែខ្ញុំគិតថា ខ្ញុំបានយកពេលវេលានេះចេញពីអាងទឹក ហើយបានដឹងថារឿងមួយចំនួននៅក្នុងជីវិតរបស់ខ្ញុំ គឺមានសារៈសំខាន់សម្រាប់ខ្ញុំ ហើយសំខាន់ជាង»

កំណត់ត្រាសំខានៗរបស់ Ariarne Titmus គឺជាអត្តពលិកអូស្រ្តាលីម្នាក់ ក្នុងចំណោមអត្តពលិកដែលល្អបំផុតរបស់ប្រទេសអូស្ត្រាលី ជាមួយនឹងកំណត់ត្រាម្ចាស់មេដាយមាស ១៨ដង ក្នុងនោះមានកម្រិតពិភពលោកចំនួន ៦ដង ដែលជាកីឡាការិនីហែលទឹកម្នាក់បានឈ្នះមេដាយមាសវិញ្ញសា (800 freestyle) ចំនួន ២ដង ។

ការសម្រេចចិត្តនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញប្រទេស និងពិភពកីឡាហែលទឹក ខណៈដែល Ariarne Titmus បានរៀបចំគម្រោងវិលត្រឡប់ទៅអាងទឹកជាយូរមកហើយ ដើម្បីការបង្ហាញខ្លួននៅព្រឹត្តិការណ៍ Olympics Los Angeles 2028 ៕