Ronaldo រកបានប្រាក់ចំណូល ២៨០លានដុល្លារ ខ្ពស់បំផុតឆ្នាំ២០២៥
17-10-2025 08:03
(បរទេស)៖ Cristiano Ronaldo ត្រូវបានទស្សនាវដ្ដី Forbes បានចេញថា ជាកីឡាកររកបានចំណូលខ្ពស់បំផុតក្នុងឆ្នាំ២០២៥ ក្នុងចំណោមនោះដែរ បុរសវ័យ ៤០ឆ្នាំ បាននាំមុខគេដោយរកប្រាក់ចំនេញប្រមាណ ២៨០លានដុល្លារ នាំមុខ Lionel Messi ជាមួយនឹងទឹកប្រាក់ ១៣០លានដុល្លារ ហើយ Karim Benzema ឈរលេខ៣ នឹង Kylian Mbappe និង Lamine Yamal អាយុ ១៨ឆ្នាំ ឈរលេខរៀងបន្ទាប់។

ខាងក្រោមនេះជាលេខរៀងកីឡាកររកបានប្រាក់ចំណូលខ្ពស់ទាំង ១០ ក្នុងឆ្នាំ២០២៥៖
១. Cristiano Ronaldo៖ ២៨០ លានដុល្លារ (២៣៩ លានអឺរ៉ូ)
2. Lionel Messi៖ ១៣០ លានដុល្លារ (១១១ លានអឺរ៉ូ)
3. Karim Benzema៖ ១០៤ លានដុល្លារ (៨៩ លានអឺរូ)
៤.Kylian Mbappé៖ ៩៥ លានដុល្លារ (៨១ លានអឺរ៉ូ)
5. Erling Haaland: ៨០លានដុល្លារ (៦៨លានអឺរ៉ូ)
6. Vinicius Jr: ៦០លានដុល្លារ (៥១លានអឺរ៉ូ)
7. Mohamed Salah: ៥៥លានដុល្លារ (៤៧លានអឺរ៉ូ)
៨- Sadio Mane៖ ៥៤ លានដុល្លារ (៤៦លានអឺរ៉ូ)
9. Jude Bellingham: ៤៤លានដុល្លារ (៣៨លានអឺរ៉ូ)
10. Lamine Yamal: ៤៣លានដុល្លារ (៣៧ លានអឺរ៉ូ) ៕