Arnold មានឱកាសលេងទល់មុខនឹងអតីតក្លឹបកុមារភាព ពេល Real ប៉ះ Liverpool នាខែវិច្ឆិកា

17-10-2025 11:22

(បរទេស)៖ ខ្សែការពារស្តាំ Trent Alexander-Arnold មានឱកាសបង្ហាញមុខ ពេល Real Madrid ប្រទះនឹងអតីតក្លឹបចាស់របស់គេ Liverpool នៅពានអឺរ៉ុប UEFA Champions League នាខែវិច្ឆិកាខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានកំពុងទទួលបានភាពប្រសើរឡើងពីការជាសះស្បើយឡើងវិញនៃរបួស មុនពេលត្រឡប់ ទៅកាន់កីឡដ្ឋាន Anfield នាថ្ងៃទី០៤ ខែវិច្ឆិកា ដោយមានរយៈពេល ៧សប្តាហ៍ គិតចាប់តាំងពីរបួសទល់នឹង Marseille នៅថ្ងៃបើកឆាក UCL 2025-26។

ខ្សែការពារស្ថិតក្នុងក្រុមតោកំណាចអង់គ្លេសរូបនេះ បានចប់កិច្ចសន្យា និងចាកចេញពី Anfield ជាទីដែល Arnold លេងតាំងពីវ័យ ៨ឆ្នាំ ដោយបានមកចុះកិច្ចសន្យា ៦ឆ្នាំលេងនៅក្លឹបស្ថិតនៅតំបន់ Los Blancos នាអំឡុងខែមិថុនា ឆ្នាំ២០២៥។

តាំងពីផ្លាស់មកលេងនៅទឹកដីអេស្ប៉ាញ Arnold ទើបតែលេងបាន ៥ដង គ្រប់ការប្រកួតរបស់ Real Madrid ដែលស្មើនឹង ១៥៦នាទីប៉ុណ្ណោះ៕