Hassan Al Haydos សន្យាថានឹងផ្តល់ថវិកាសាងសង់សាលារៀន និងសាលកីឡាមួយនៅ Gaza

17-10-2025 13:01

(កាតា)៖ កីឡាករ Hassan Al Haydos នៃក្រុមជម្រើសជាតិកាតា បានសន្យាថា នឹងផ្តល់ថវិកាសាងសង់សាលារៀន និងសាលកីឡាមួយនៅហ្គាហ្សា បន្ទាប់ពីប្រទេសប្រទេសរបស់លោកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ FIFA World Cup 2026 នៅសហរដ្ឋអាមេរិក ម៉ិកស៊ិក នឹងកាណាដា ។

ជម្រើសជាតិកាតា នឹងបង្ហាញវត្តមានជាលើកទី២ នៅការប្រកួតជុំចុងក្រោយ World Cup ឆ្នាំក្រោយ ប៉ុន្តែនេះជាលើកទីមួយផដដែរ ដែលពួកគេសម្រេចបានតាមរយៈដំណើរការលេងជម្រុះក្នុងតំបន់អាស៊ី បន្ទាប់ពីបានធ្វើម្ចាស់ផ្ទះកាលឆ្នាំ២០២២ ។

ខ្សែប្រយុទ្ធ Al Haydos ដែលមានវ័យ ៣៤ឆ្នាំ ត្រូវបានកោះហៅមកក្រុមជម្រើសជាតិកាតាវិញក្នុងឆ្នាំនេះ បន្ទាប់ពីបានប្រកាសចូលនិវត្តន៍ជាអន្តរជាតិនៅឆ្នាំ២០២៤ នឹងមានរួមចំណែកជួយក្រុមកក់សំបុត្រទៅ World Cup នៅអាមេរិកខាងជើង ក្រោយយកឈ្នះក្រុមអារ៉ាប់រួម ២-១ នៃជម្រុះពូល A ប្រចាំតំបប់អាស៊ី ។

សូមជម្រាបផងថា ការសន្យាផ្តល់អំណោយនេះកើតឡើងចំពេលដែលកិច្ចខិតខំប្រឹងប្រែងអន្តរជាតិជាថ្មីដើម្បីកសាងតំបន់ហ្គាហ្សាឡើងវិញ បន្ទាប់ពីមានសង្គ្រាមពីរឆ្នាំ៕