ចិន កែច្នៃវាលស្រែឲ្យក្លាយជា QR Codes ដើម្បីងាយស្រួលឲ្យអ្នកទេសចរស្កេន និងសិក្សាពីការធ្វើស្រែចម្ការក្នុងទីជនបទ
18-10-2025 10:36
(បរទេស)៖ នៅក្នុងការរួមបញ្ចូលយ៉ាងអស្ចារ្យរវាងកសិកម្ម និងបច្ចេកវិទ្យា ប្រទេសចិនកំពុងកែច្នៃវាលស្រែ ដែលប្រជាកសិករក្នុងស្រុកធ្វើស្រូវតាមបែបប្រពៃណី ឲ្យក្លាយជា QR Code ធំៗ ដែលអាចស្កេនបាន ដើម្បីងាយស្រួលឲ្យអ្នកទេសចរស្កេន និងសិក្សាពីការធ្វើស្រែចម្ការក្នុងទីជនបទ ខណៈការដាំដុះស្រូវ គឺមានប្រភេទខុសៗគ្នាដែលធ្វើឲ្យស្រូវមានពណ៌ខុសគ្នា។

QR Code ដ៏អស្ចារ្យទាំងនេះ ត្រូវបានបង្កើតឡើងដោយប្រើម៉ាស៊ីនដាំដំណាំដឹកនាំដោយប្រព័ន្ធ GPS ដើម្បីបង្កើតរូបរាង និងលំនាំដែលអាចមើលឃើញបានច្បាស់ពីលើអាកាស ហើយអាចស្កេនបានដោយស្មាតហ្វូនរបស់ភ្ញៀវទេសចរណ៍។ ការស្កេននោះ នាំអ្នកទៅកាន់មាតិកាឌីជីថលអន្តរកម្ម ដែលបង្ហាញអំពីប្រវត្តិសាស្ត្រកសិកម្មនៅតំបន់នោះ វដ្តដំណាំស្រូវ ហើយរួមទាំងសេវាកម្មទេសចរណ៍កសិកម្មដូចជា ការស្នាក់នៅក្នុងកសិដ្ឋាន និងការបញ្ជាទិញផលិតផលជាដើម។
វិធីសាស្ត្រច្នៃប្រឌិតនេះ បានប្រែក្លាយវាយស្រែ ឬដីចំការឱ្យក្លាយសិល្បៈមួយ ដែលបង្ហាញពីវប្បធម៌ និងជាឧបករណ៍អប់រំយ៉ាងសកម្ម ដោយរួមបញ្ចូលបេតិកភណ្ឌជនបទជាមួយការតភ្ជាប់សម័យទំនើប ដើម្បីបណ្តុះបណ្តាល មិនត្រឹមតែអាហារប៉ុណ្ណោះទេ ប៉ុន្តែទេសចរណ៍ និងការយល់ដឹង និងមោទនភាពចំពោះស្នាដៃច្នៃប្រឌិតនៅទីជនបទផងដែរ៕