ប្រវត្តិសាស្ត្រគុនខ្មែរ! «GANZBERG World Kun Khmer Fight»

18-10-2025 11:24

(ភ្នំពេញ)៖ ដំណឹងដ៏រំភើប និងកក្រើកបំផុតសម្រាប់អ្នកគាំទ្រកីឡាប្រដាល់គុនខ្មែរ! ព្រឹត្តិការណ៍ប្រដាល់លំដាប់ពិភពលោក GANZBERG World Kun Khmer Fight នឹងត្រូវរៀបចំឡើងយ៉ាងមហោឡារិក និងមិនធ្លាប់មានពីមុនមក ក្នុងរយៈពេល ៣ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី០៤, ទី០៥, និងទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

នេះជាព្រឹត្តិការណ៍ដែលអ្នកគុននិយមទន្ទឹងរង់ចាំបំផុត ដោយមានការប្រមូលផ្តុំកីឡាករជើងខ្លាំងជិត ៣០នាក់ មកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទូទាំងពិភពលោក ដើម្បីប្រកួតនៅលើសង្វៀនដ៏អស្ចារ្យ ដែលរួមបញ្ចូលទាំងការប្រកួតជាលក្ខណៈ សង្វៀនគុនខ្មែរ បែបប្រពៃណី និងមានដំណឹងមកថា សង្វៀនទ្រុងលំដាប់ UFC ផងដែរ!។ អ្វីដែលកាន់តែពិសេសនោះ គឺវត្តមានរបស់ស្ថាប័នប្រដាល់ធំៗចំនួន ៦ ស្ថាប័ន មកពីជុំវិញពិភពលោក នឹងមកជួបជុំគ្នាឈរគោរពទង់ជាតិខ្មែរ នៅលើទឹកដីខណ្ឌកំបូល រាជធានីភ្នំពេញ។ ការប្រមូលផ្តុំដ៏ធំនេះ គឺជាសញ្ញាណដ៏សំខាន់ក្នុងការផ្សព្វផ្សាយទេសចរណ៍ និងលើកកេរ្តិ៍ឈ្មោះគុនខ្មែរឱ្យបានល្បីល្បាញដល់ឆាកអន្តរជាតិ។
* ការប្រកួតលក្ខណៈ MMA (Mixed Martial Arts)
* ជំនួបដ៏ក្តៅគគុក Kun Khmer X USA (គុនខ្មែរទល់នឹងជើងខ្លាំងអាមេរិក)
* និងការប្រកួតដណ្តើមជើងឯក 8 Man Tournament!។

ព័ត៌មានលម្អិតនៃព្រឹត្តិការណ៍៖ កាលបរិច្ឆេទ: ថ្ងៃទី០៤, ទី០៥, និងទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ (អំឡុងពេលបុណ្យអុំទូក) ពេលវេលា: ចាប់ពីម៉ោង ៨យប់តទៅ ទីតាំង: ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សូមអញ្ជើញបងប្អូនចូលរួមទស្សនាផ្ទាល់នូវការប្រកួតដ៏កម្រ និងការតទល់ដ៏ស្វិតស្វាញរបស់កីឡាករ ដែលបានត្រៀមហ្វឹកហាត់យ៉ាងហ្មត់ចត់សម្រាប់ដៃគូប្រកួត។
ព្រឹត្តិការណ៍នេះ នឹងមានការផ្សាយផ្ទាល់ជូនទស្សនា នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV និងនៅលើហ្វេសប៊ុកផេកផ្លូវការរបស់ TOWN FULL HDTV, TOWN FM 102.25 និង BEER GANZBERG។
កុំភ្លេចចូលរួមជាសាក្សីនៃប្រវត្តិសាស្ត្រថ្មីរបស់គុនខ្មែរ ដែលនឹងកើតឡើងលើទឹកដីខណ្ឌកំបូល!៕