ក្រុមហ៊ុន RMA Cambodia ផ្នែកគ្រឿងយន្តកសិកម្ម សម្ពោធជាផ្លូវការ​ អគារតាំងបង្ហាញថ្មីត្រាក់ទ័រ ចនឌារ សាខាខេត្តតាកែវ ជិតថ្នល់បែកគុស

18-10-2025 12:30

(តាកែវ)៖ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) - RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខត្រាក់ទ័រចនឌារ មកកាន់ទីផ្សារកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញថ្មី ត្រាក់ទ័រចនឌារ មជ្ឈមណ្ឌលជួសជុល និងគ្រឿងបន្លាស់ចនឌារ សាខាខេត្តតាកែវ ។

កម្មវិធីនេះធ្វេីឡេីងក្រោមអធិបតីភាពលោក ញ៉ែម ស្រស់ អភិបាលរងខេត្តតាកែវ និងលោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ព្រមទាំងមានលោក លោកស្រី តំណាងក្រសួង មន្ទីរ / ស្ថាប័ន ខេត្ត និងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនចនឌារ និងអ្នកសារព័ត៌មាន សរុបប្រមាណជាង២០០នាក់។

អគារតាំងបង្ហាញនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ផ្នែកគ្រឿងយន្តកសិកម្ម ដែលបានបង្ហាញពីការរីកចម្រើនក្នុងវិស័យកសិកម្មក្នុងខេត្តតាកែវ និងការគាំទ្រកសិករដែលជឿជាក់លើផលិតផល និងត្រាក់ទ័រ ចនឌារ។ អគារតាំងបង្ហាញថ្មីនេះ មានទីតាំងស្ថិតនៅជាប់ផ្លូវជាតិលេខ៣ ក្នុងភូមិគុសថ្មី ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ដែលត្រូវបានប្តូរពីទីតាំងចាស់ដែលនៅក្នុងក្រុងដូនកែវ។

ទីតាំងថ្មីនេះមានភាពធំទូលាយ និងផាសុកភាពជាងមុន ដែលនឹងផ្តល់ភាពងាយស្រួលដល់ប្រជាកសិករ និងអតិថិជនដែលរស់នៅក្នុងខេត្តតាកែវ និងតាមបណ្តាខេត្តនានាជុំវិញខេត្ត ដើម្បីបំពេញតម្រូវការការងារកសិកម្ម និងប្រើប្រាស់គ្រឿងយន្តកសិកម្មដែលមានគុណភាពខ្ពស់ ជម្រុញដល់ការអភិវឌ្ឍជីវភាពប្រជាកសិករក្នុងតំបន់ ក៏ដូចជាសេដ្ឋកិច្ចជាតិ។

ទីតាំងថ្មីនេះមានដូចជា អគារតាំងបង្ហាញផលិតផលចនឌារ ឧបករណ៍បំពាក់កសិកម្ម ឃ្លាំងស្តុកគ្រឿងបន្លាស់ និងរោងជាងជួសជុល និងសេវាកម្ម ដែលនឹងផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្ម យ៉ាង កក់ក្តៅដល់ម្ចាស់ត្រាក់ទ័រ ចនឌារ និងប្រជាកសិករដែលមានតម្រូវការការងារកសិកម្ម។ សូមរំលឹកផងដែរថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា មានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ ក្នុងនាមជាអ្នកផ្ដល់និងចែកចាយផ្តាច់មុខនូវដំណោះស្រាយអាជីវកម្មក្នុងវិស័យកសិកម្មយានយន្ត ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងដឹកជញ្ជូនដំណោះស្រាយឧស្សាហកម្ម សេវាកម្មហិរញ្ញវត្ថុ សេវាកម្មជួលរថយន្ត និងអាជីវកម្មម្ហូបអាហារ។

ជានិច្ចកាលក្រុមហ៊ុនតែងតែចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធនានាក្នុងកិច្ចការងារសង្គម និងសប្បុរសធម៌ តាមរយៈសកម្មភាពជាច្រើនក្នុងវិស័យសុខាភិបាល បរិស្ថាន អប់រំ និងកីឡា នៅប្រទេសកម្ពុជា។ ជាក់ស្តែងថ្មីៗនេះ ក្រុមហ៊ុនបានចុះចែកអំណោយចំនួន៣លើក ដល់បងប្អូនប្រជាជនភាសសឹកចំនួន៣០០០គ្រួសារ នៅតាមបណ្តាខេត្តជាប់ព្រំដែនដូចជាខេត្តឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរាបជាដើម។ បច្ចុប្បន្ន ក្រុមហ៊ុន អ អិម អេ ខេមបូឌាផ្នែកគ្រឿងយន្តកសិកម្ម ចនឌារ មានទីតាំងផ្គត់ផ្គង់ និងចែកចាយផលិតផល សេវាកម្ម និងគ្រឿងបន្លាស់ត្រាក់ទ័រចនឌារ ចំនួន៥កន្លែង ធំៗ ដូចជា ក្រុងភ្នំពេញ ខេត្តតាកែវ កំពង់ធំ ពោធិសាត់ និងខេត្តត្បូងឃ្មុំ។ បន្ថែមពីនេះក្រុមហ៊ុនក៏មានការផ្តល់ជូនសេវាកម្មជួសជុលដល់ទីកន្លែងជូនអតិថិជន ព្រមទាំងមានដៃគូអាជីវកម្មដែលជាតំណាងជួសជុល និងចែកចាយគ្រឿងបន្លាស់ ទូទាំងប្រទេស សម្រាប់បម្រើជូនដល់អតិថិជនយ៉ាងពេញចិត្ត ដោយមានភាពងាយស្រួល លឿនបំផុត។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទួរស័ព្ទ 1800 208 086 ៕