កាន់តែពិសេស! MG Cambodia បានប្រកាសតម្លៃថ្មី រថយន្ត MG ZS បំពាក់ដោយលក្ខណៈពិសេសដ៏សំបូរបែប តម្លៃត្រឹមតែជាង២ម៉ឺនដុល្លារប៉ុណ្ណោះ
18-10-2025 16:47
(ភ្នំពេញ)៖ អស់បារម្ភសម្រាប់អ្នកកំពុងស្វែងរករថយន្តថ្មីខ្លាញ់គោតម្លៃត្រឹមតែជាង២ម៉ឺនដុល្លារប៉ុណ្ណោះ ប៉ុន្តែទទួលបានរថយន្តមានគុណភាព មានទីផ្សារល្អ និងបំពាក់ដោយមុខងារប្រើប្រាស់ទំនើបៗ។ កាន់តែពិសេស គឺតម្លៃចេញពីក្រុមហ៊ុនផ្លូវការ MG Cambodia ដែលផ្តល់ជូនការធានាត្រឹមត្រូវ និង មានសេវាកម្មថែទាំជួសជុលចាំមើលថែរថយន្តរបស់លោកអ្នកបន្ទាប់ពីទិញហើយ។

ដោយទទួលបានការគាំទ្រពីសំណាក់អតិថិជនជាមួយការលក់ចេញលើសចំនួនកំណត់ក្នុងរយៈពេល២សប្តាហ៍ដំបូងនៃខែតុលា ក្រុមហ៊ុន MG Cambodia បានប្រកាសតម្លៃថ្មីដែលទទួលបានការគាំទ្រពីរោងចក្រអន្តរជាតិ ដើម្បីលក់ជូនអតិថិជនរបស់ខ្លួនក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនេះ ដោយផ្តល់ជូនតម្លៃកាន់តែល្អត្រឹមតែ ២៥,២០០ដុល្លារ និងមានការបង់រំលោះសុទ្ធ ១០០% ដោយសិក្សាត្រឹមរយៈពេល១ថ្ងៃអាចទទួលបានរថយន្តភ្លាមៗ។
រថយន្ត MG ZS បំពាក់ដោយលក្ខណៈពិសេសដ៏សំបូរបែបដូចជា៖
* មានកាំមេរ៉ា 360 ដឺក្រេ និង សេនស័រជំនួយពេលបើកបរ
* បំពាក់ដោយម៉ាស៊ីន 1.5L ចំនួន 4-cylinder
* ប្រអប់លេខ ៨ វគ្គអូតូ
* ប្រភេទហ្វ្រាំងដៃអេឡិចត្រូនិច
* មានមុខងារ Auto Hold ដែលជាជំនួយការពេលបើកបរក្នុងទីក្រុង
* ស៊ីប្រេងឥន្ធនៈទាប
ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរសព្ទលេខ៖ 099 988 255/010 882 552/088 8825 528៕