ពិធីការិនី ហេង ស្រីស្រស់ ត្រូវបានជ្រើសរើសឲ្យកាន់កម្មវីធីចំនួន៣ធំៗក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន,កិច្ចប្រជុំសន្និសីទនៃភាគី AADMER និងកិច្ចប្រជុំពាក់ព័ន្ធ (Video inside)

18-10-2025 20:18

(ភ្នំពេញ)៖ ពិធីការិនី ស្រីស្រស់ ត្រូវបានជ្រើសរើសអោយកាន់កម្មវីធីចំនួន៣ធំៗក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ កិច្ចប្រជុំលើកទី១៤ សន្និសីទនៃភាគី AADMER និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់ថ្នាក់ដឹកទាំងជាតិ និងអន្តរជាតិ។ កម្មវិធីនាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ មានការអញ្ជើញចូលរួមពីលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) និងរដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន ប្រទេសទីម័រឡេស្តេ ជាអ្នកសង្កេតការណ៍ សាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ អគ្គលេខាធិការអាស៊ាន និងនាយកប្រតិបត្តិមជ្ឈមណ្ឌល សម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន (AHA Center)។

គួរបញ្ជាក់ថា កញ្ញា ហេង ស្រីស្រស់ គឺជាពិធីការិនីចេញពីទូរទស្សន៍ជាតិកម្ពុជា ដែលមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងអាជីពជាអ្នកអានព័ត៌មាន និងជាអ្នកសម្របសម្រួលកម្មវិធីថ្នាក់ជាតិ និងអន្តរជាតិបានយ៉ាងល្អ និងស្ទាត់ជំនាញ៕

សូមទស្សនាវីដេអូបង្ហាញពីទេពកោសល្យរបស់ពិធីការិនី ហេង ស្រីស្រស់ ក្នុងការធ្វើជាពិធីការិនី និយាយជាភាសាអង់គ្លេស៖