Brentford ឆ្លងចូលវគ្គ ៨ក្រុមពាន League Cup តាមរយៈទម្លាក់ម្ចាស់ផ្ទះ Grimsby ៥-០

29-10-2025 09:49

(បរទេស)៖ Brentford ក្រុមលេងនៅលីគកំពូលអង់គ្លេស Premier League បានឡើងទៅវគ្គ ៨ក្រុមនៃពានរង្វាន់លំដាប់ទី៣ League Cup 2025-26 ជាបន្តទៀត ក្រោយបំបាក់គូប្រជែង Grimsby Town ៥ទល់នឹង០ មិនឱ្យតដៃរួចយប់មិញ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា នេះជាលើកទី៤ សម្រាប់ពួកគេដែលបានឆ្លងចូលវគ្គ ៨ក្រុម ក្នុងចំណោម ៦រដូវកាលចុងក្រោយនេះ ដោយពួកគេបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ជាលើកដំបូងផងដែរ កាលឆ្នាំ២០២១។

ទោះជាយ៉ាងណា Brentford ក៏បានទម្លាក់ក្រុមមកពី League Two ដ្បិត Grimsby បានសាងកំណត់ត្រាដ៏ភ្ញាក់ផ្អើលមួយនៅកម្មវិធី EFL Cup តាមរយៈទម្លាក់ក្រុមខ្លាំង បិសាចក្រហម Manchester United កាលពី ២ខែកន្លងទៅ។

Brentford ហាក់បីដូចជាកំពុងឡើងជើងខ្លាំង បន្ទាប់ពីមានការផ្លាស់ប្តូរសមាសភាពកីឡាករ ៩នាក់ ដែលអាចរកបាន ៥គ្រាប់ជ័យជម្នះ។ កាលពី ៤សប្តាហ៍កន្លងទៅ ពួកគេបានលេងឈ្នះគូប្រជែង Man Utd, West Ham រួមទាំងក្រុមការពារជើងឯកលីគ Liverpool ទៀតផង មុនពេលទទួលបានជ័យជម្នះបន្តទៀតនៅរាត្រីថ្ងៃអង្គារ។

ពួកគេបានឡើងទៅឈរចាំមុនសម្រាប់វគ្គ ៨ក្រុម League Cup ជាបន្តទៀតជាមួយ Cardiff City និង Fulham មុនពេលរកឃើញគូប្រកួតរបស់ខ្លួន ក្រោយបញ្ចប់វគ្គ ១៦ក្រុមនៅរាត្រីនេះ៕