អាហារដ្ឋាន «ភូមិខ្មែរជោគជ័យ» រំលឹកដល់ភាពតស៊ូរបស់អ្នកភូមិជោគជ័យ នឹងមានវត្តមាននៅផ្សារទំនើប AEON 3 នាខែវិច្ឆិកា ខាងមុខនេះ (Video inside)
30-10-2025 14:09
(ភ្នំពេញ)៖ ផ្សារទំនើប អ៊ីអនម៉ល មានជ័យ ប្រកាសបើកសម្ពោធទីធ្លាអាហារដ្ឋាន សហគមន៍ថ្មីរបស់ខ្លួន ដែលមានឈ្មោះថា «ភូមិខ្មែរជោគជ័យ» ដែលមានទីតាំងនៅ Icon Plaza ជាន់ទី២ នៃផ្សារទំនើបអ៊ីអនម៉លមានជ័យ ដែលគ្របដណ្តប់លើផ្ទៃសរុប ១,៩៩២នាក់ ម៉ែត្រការ៉េ និងអាចផ្ទុកចំនួនតុ និងកៅអី បានរហូតដល់ ៤២០នាក់។
ការបើកជាផ្លូវការ នៃអាហារដ្ឋានមួយនេះ នឹងធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់បើក ពីម៉ោង០៩ និង០០ព្រឹក ដល់ម៉ោង ២០និង០០នាទីយប់ ដែលជាការបើកដំណើរការ ដំណាក់កាលដំបូង នឺងមានផែនការពង្រីកនាពេលអនាគតនៅដំណាក់កាល ក្រោយៗទៀត។
បើតាមលោកស្រី នួន កនិដ្ឋា នាយកគ្រប់គ្រងទូទៅជាន់ខ្ពស់ ទទួលបន្ទុក ផ្នែកអភិវឌ្ឍផ្សារទំនើប នៃក្រុមហ៊ុន អ៊ីអនម៉ល ខេមបូឌា ខូអិលធីឌី បានឱ្យដឹងថា អាហារដ្ឋានមួយនេះ ត្រូវបានរចនាឡើងដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ចូលមកទស្សនា និងផ្តល់នូវបទពិសោធន៍រស់រវើក និងមានភាពទាក់ទាញ រួមចំណែកនូវការលើកកំពស់ រចនាបទ និង វប្បធម៌ខ្មែរ។
ម្យ៉ាងវិញទៀត នៅក្នុងអាហារដ្ឋាននេះផងដែរ ត្រូវបានបែងចែកទៅជាតំបន់ចំនួនប្រាំ ដែលមានលក្ខណៈពិសេសខុសគ្នាៗ ដើម្បីបំពេញតម្រូវការនិងចំណាប់អារម្មណ៍ផ្សេងៗរបស់ភ្ញៀវ ដែលបានអញ្ជើញមកទស្សនា នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ។
*តំបន់ទី១ គឺតំបន់ក្មេងលេង៖ ជាកន្លែង ឪពុកម្តាយ និងក្មេងៗ ចូលមកកំសាន្ត
*តំបន់ទី២ គឺតំបន់ជួបជុំទូទៅ៖ តំបន់នេះ គឺល្អសម្រាប់ការជួបជុំធម្មតា ការសម្រាក និងសកម្មភាពសហគមន៍ផ្សេងៗ
*តំបន់ទី៣ គឺកន្លែងធ្វើការ៖ បរិយាកាសផាសុខភាពសម្រាប់និស្សិត បុគ្គលិក និងអ្នកធ្វើការ
*តំបន់ទី៤ គឺតំបន់ពិភាក្សាការងារ និងឆាករៀបចំព្រឹត្តិការណ៍នានា៖ ជាតំបន់ដែលអាចប្រើប្រាស់បានច្រើនយ៉ាង សម្រាប់ការភ្ជាប់ទំនាក់ទំនង ព្រឹត្តិការណ៍ផ្ទាល់ និងការសម្តែងល្ខោនផ្សេងៗ
*តំបន់ទី៥ គឺតំបន់គូស្នេហ៍៖ ជាកន្លែងកក់ក្ដៅដែលត្រូវបានរចនាឡើងសម្រាប់គូស្នេហ៍ ដើម្បីរីករាយនឹងពេលវេលាជាមួយគ្នា ក្នុងបរិយាកាសដ៏ល្អប្រណិត។
បន្ថែមពីលើ ការផ្តល់ជាអាហារដ្ឋាន សហគមន៍ដ៏ទាក់ទាញ ផ្សារទំនើបអ៊ីអនម៉លមានជ័យ ប្តេជ្ញាគាំទ្រម្ចាស់អាជីវកម្ម និងផលិតផលក្នុងស្រុកអោយកាន់តែច្រើន។
អាហារដ្ឋាននេះ នឹងមានហាងចំនួន ៧ និងតូបលក់អាហារចំនួន ១០តូប ដែលមានរចនាបទបែបខ្មែរ ផ្តល់ជូនកន្លែងដែលមានតម្លៃសមរម្យដល់ម្ចាស់អាជីវករក្នុងស្រុក ដើម្បី បង្ហាញផលិតផលខ្មែរ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ។ ភ្ញៀវ អាច មានជម្រើសច្រើននៃការទទួលយកអាហារ និងផលិតផលខ្មែរពិតៗ ដូចជាវត្ថុអនុស្សាវរីយ៍ធ្វើដោយដៃ បង្អែមខ្មែរ សូត្រ និងក្រមា រូបចម្លាក់សំរិទ្ធ ទឹកឃ្មុំក្នុងស្រុក និងផលិតផលក្នុងស្រុកជាច្រើនទៀត។
លោកស្រី នួន កនិដ្ឋា បានមានប្រសាសន៍ថា
។
លោកស្រី បន្តថា ទីធ្លាម្ហូបអាហារថ្មីនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ឱកាសដល់ម្ចាស់អាជីវកម្ម ក្នុងស្រុក ទៅកាន់ ឆាកអន្តរជាតិ និងបរិយាកាសសម្រាប់គ្រួសារ ដែលមនុស្សគ្រប់គ្នាអាចជួបជុំគ្នាធ្វើការ និងរីករាយជាមួយគ្នា៕









