ភេសជ្ជៈប៉ូវកម្លាំង ផោវើរេម ផលិតផលរបស់ជាតិខ្មែរ មានវត្តមានក្នុងពិព័រណ៍ផលិតផលខ្មែរ លើកទី២ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ
06-11-2025 09:47
(ភ្នំពេញ)៖ ដើម្បីចូលរួមលើកកម្ពស់ផ្សព្វផ្សាយផលិតផលក្នុងស្រុកឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានស្គាល់ គាំទ្រ និងងាកមកប្រើប្រាស់ឲ្យបានច្រើនជាងមុន នៅថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានការតាំងពិព័រណ៍ផលិតផលខ្មែរ លើកទី២ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក»។
ក្នុងចំណោមផលិតខ្មែរច្រើនមុខ ភេសជ្ជៈប៉ូវកម្លាំងផោវើរេម ដែលជាផលិតផលជាតិខ្មែរផលិតនៅក្នុងប្រទេសកម្ពុជា ដែលអនុលោមតាមស្តង់ដាកម្រិតពិភពលោក ក៏មានវត្តមាននៅក្នុងកម្មវិធីដ៏ធំនេះផងដែរ។ ជួបគ្នាជាមួយផោវើរេមចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ នៅមជ្ឈមណ្ឌលសាលសន្ដិបាត និងពិពរណ៍កោះពេជ្រ។
ចូលរួមភ្លក្ស លេងហ្គេម និងយកកាដូពិសេសៗនៅស្ដង់ផោវើរេមទាំងអស់គ្នា





















