ក្រុមហ៊ុន លន ស៊ីធី គ្រុប បន្តពង្រីកការអភិវឌ្ឍន៍បន្ថែមលើដំណាក់កាលថ្មីក្នុងក្រុងព្រះសីហនុ
06-11-2025 12:04
(ភ្នំពេញ)៖ ក្រុមហ៊ុន លន ស៊ីធី គ្រុប បានបន្តពង្រីកការអភិវឌ្ឍន៍បន្ថែមលើដំណាក់កាលថ្មីក្នុងក្រុងព្រះសីហនុជាប្រភេទលំនៅដ្ឋានបែបអភិជនដែលមានវីឡាប្រណិត វីឡាធំស្កឹមស្កៃដែលស្ថិតនៅចន្លោះឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ អាគារខុនដូ រីសតធំៗ និងមជ្ឍមណ្ឌលកំសាន្តលំដាប់អន្តរជាតិ។
ទន្ទឹមនឹងផែនការរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជារយៈពេល១៥ឆ្នាំ ដែលមានគោលដៅអភិវឌ្ឍន៍ខេត្តឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងក្នុងនោះមាន៖ ច្រកទ្វារអន្តរជាតិរបស់កម្ពុជា មជ្ឍមណ្ឌលពាណិជ្ជកម្មមជ្ឈមណ្ឌលនវានុវត្តន៍ ប៉ូលអភិវឌ្ឍន៍ជាតិ កសិឧស្សាហកម្ម ឧស្សាហកម្មកម្មន្តសាល ឡូរជីស្ទីក តំបន់ឆ្នេរទេសចរ និងប្រជុំកោះលំដាប់សកលលោក ដែលនិងប្រែក្លាយខេត្តព្រះសីហនុឲ្យទៅជាទីក្រុងធំដ៏ទំនើបមួយនៅក្នុងតំបន់អាស៊ាន។
អមជាមួយនិងយុទ្ធសាស្រ្តដ៏ពិនប្រសប់ និងភាពឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្តដែលបានខិតខំជំរុញលើកិច្ចការអភិវឌ្ឍន៍លើកកំពស់គ្រប់វិស័យ និងការលើកលែងអនុគ្រោះពន្ធអាករផ្សេងៗដល់វិនិយោគិនដើម្បីចូលមកបណ្តាក់ទុនវិនិយោគក្នុងខេត្តព្រះសីហនុឲ្យកាន់តែច្រើន។
ក្នុងការឆ្លើយតបចំពោះផែនការដ៏ល្អប្រសប់នេះ ក្រុមហ៊ុន លន ស៊ីធីគ្រុប ជាក្រុមហ៊ុនដែលមានបទពិសោធ៍ ចក្ខុវិស័យ និងគោលដៅច្បាស់លាស់ក្នុងការអភិវឌ្ឍន៍លំនៅដ្ឋានប្រណិត និងស៊ីវិល័យ បានឈានជើងមួយជំហ៊ានបន្ទាប់បើកលក់គម្រោងដំណាក់កាលថ្មី ដែលមានឈ្មោះថា ដឹឡូតធឺស មេន័រ THE LOTUS MANOR ។
ដឹឡូតធឺស មេន័រ THE LOTUS MANOR ជាដំណាក់កាលបន្ទាប់ក្នុង បុរី លន ស៊ីធីឡូតធឺសសារីណា BOREY LORN CITY LOTUSSARINA ដែលបានពង្រីកផ្ទៃដីបន្ថែមតភ្ចាប់គ្នាឲ្យកាន់តែមានសក្កដានុពលខ្លាំងជាពិសេសផ្តល់ជូនឲ្យអ្នករស់នៅកាន់តែល្អប្រសើរ។ ដឹឡូតធឺស មេន័រ THE LOTUS MANOR ស្ថិតនៅចន្លោះឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ អមដោយអាគារពាណិជ្ជកម្មលំដាប់អន្តរជាតិ មជ្ឈមណ្ឌលកំសាន្តលំដាប់អន្តរជាតិ អាគារខុនដូរ និងរីសតធំៗ ហើយគម្រោង ដឹឡូតធឺស មេន័រ THE LOTUS MANOR នេះទៀតសោតមានប្រភេទ វីឡាទោល វីឡាភ្លោះ និងវីឡាកូនកាត់ ដែលមានរចនាបទបែបសហសម័យឯកជនភាព និងភាពស៊ីវិល័យ ឲ្យសមស្របតាមបរិយាកាសនៃការរស់នៅក្នុងទីក្រុងពាណិជ្ជកម្មជាប់ឆ្នេរសមុទ្រ។
សូមជម្រាងផងដែរថា បុរី លន ស៊ីធីឡូតធឺសសារីណា និងធ្វើពិធីបើកលក់សម្ពោធជាផ្លូវការនូវគម្រោង “ដឹឡូតធឺស មេន័រ THE LOTUS MANOR” ជាមួយម៉ូដវីឡាទោល “ហ្សេនថាវីឡា (ZENTHA VILLA)” “នីយ៉ាវីឡាធ្វីន វីឡា (NIYA II TWIN VILLA) នៅថ្ងៃអាទិត្យទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៩ព្រឹក តទៅ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ 835 ឬ ផ្លូវ 40ម ទល់មុខ រីសតកំពង់ដេវ៉ា។ អ្វីកាន់តែពិសេសអស្ចារ្យអតិថិជននឹងទទួលបានការបញ្ចុះតំលៃយ៉ាងពិសេសគ្រប់ប្រភេទម៉ូដផ្ទះ ទទួលបានការដូគ្រឿងអេឡិចត្រូចនិច សំភារៈប្រើប្រាស់ក្នុងគេហដ្ឋាន ព្រមទាំងការទទួលកាដូអនុស្សារីយ៍យ៉ាងច្រើនសន្ធឹកសន្ធាប់។ សូមកុំឲ្យឱកាសនេះហួសរំលង!!
បុរី លន ស៊ីធីឡូតធឺសសារីណា ការរស់នៅប្រកបដោយភាពស៊ីវិល័យ និងឯកជនភាព!!









