GANZBERG Festival ! ផ្ទាំងទស្សនីយភាពសិល្បៈវប្បធម៌ខ្មែដ៏អស្ចារ្យនៅខេត្តសៀមរាប​ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនារាប់ម៉ឺននាក់

06-11-2025 18:26

(សៀមរាប)៖ ខេត្តសៀមរាបជាខេត្តមួយដែលទាក់ទាញភ្ញៀវជាតិ និងអន្តជាតិជិត ២០ម៉ឺននាក់ មកលេងកម្សាន្តយ៉ាងច្រើនកុះករ និងគគ្រឹកគគ្រេងនៃកំឡុងពិធីបុណ្យអុំទូកបណ្ដែត ប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តសៀមរាប ។

ដោយពេលថ្ងៃតាមដងស្ទឹងសៀមរាប​ មានប្រជាពលរដ្ឋជាច្រើនកុះករ បានមកជួបជុំគ្នា ដើម្បីទស្សនាការប្រណាំងទូកងដ៏ជក់ចិត្តរបស់ក្រុមចំណុះទូកដែលតំណាងឲ្យសាមគ្គីភាព និងកម្លាំង។

ពេលរាត្រីទស្សនាការ ការសម្ដែងសិល្បៈចម្រុះជាច្រើនដូចជា ចាប៉ីដងវែងឆ្លងឆ្លើយ ល្បុក្កតោ និងល្ខោនបាសាក់ សុទ្ធតែត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌ ហើយមហាព្រឹត្តិការណ៍ការសម្ដែងសិល្បៈចម្រុះជាច្រើននេះកើតឡើងបានដោយសារការ រៀបចំឡើងដោយក្រុមហ៊ុន GANZBERG ។

អ្វីដែលកាន់តែពិសេស! GANZBERG មិនត្រឹមតែបង្កើតព្រឹត្តការណ៍សម្រាប់បងប្អូនទស្សនាសើចក្អាកក្អាយប៉ុណ្ណោះទេ ថែមទាំងមានចែក អំបុក ១០០kg សម្រាប់អ្នកទស្សនា ដែលអង្គុយកន្ទេល និងជ្រូកអាំងហ្វ្រី ១០០តុដំបូង ជូនអ្នកទស្សនាថែមទៀតផង៕