៦ក្លឹបលីគអង់គ្លេស កំពុងវាយលុកខ្លាំងក្នុងពាន UCL រដូវកាលនេះ ប្រកួតទី៤ សុទ្ធតែមិនចាញ់

07-11-2025 09:43

(អឺរ៉ុប)៖ ក្លឹបនៃលីគអង់គ្លេសទាំង ៦ក្លឹបពេលនេះកំពុងវាយលុកខ្លាំងក្នុងការប្រជែងពានរង្វាន់អឺរ៉ុប UEFA Champions League រដូវកាលនេះ បន្ទាប់ពីការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់លើទម្រង់នៃក្រុម ដែលទាំង ៦ក្រុម គឺសុទ្ធតែមានប្រៀបខ្លាំងលេងមិនចាញ់ក្នុងវគ្គ League Phase ៣៦ក្រុមពីការប្រកួតជុំទី៤ ។

ឃើញថា ៦ក្រុមរបស់លីគអង់គ្លេស មានក្រុម Liverpool, Manchester City, Arsenal, Newcastle United, Tottenham Hotspur គឺសុទ្ធតែរកបានជ័យជម្នះដូចៗគ្នា ខណៈក្រុមតោខៀវ Chelsea បានស្មើជាមួយក្រុម Qarabag ២-២ ក្នុងបប្រកួតជុំទី៤ នេះ ។

ក្នុងចំណោមក្រុមទាំង ៦ក្រុមនេះដែរ គឺមាន ៣ក្រុមបានឈរនៅក្នុងក្រុមកំពូលតារាង League Phase ដែលនឹងអាចយកបានកៅអីទៅលេងវគ្គ ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិប្រសិនជាធ្វើបានជ័យជម្នះបន្តបន្ទាប់ទៀតនោះ ។ ជាមួយនឹងក្រុម FC Bayer Munich, Arsenal នឹងក្រុម Inter Milan កំពុងមាន ១២ពិន្ទុស្មើគ្នាបណ្តោះអាសន្ន ៕