តិចជាង ៦ខែ Ajax បានសម្រេចបណ្តេញលោក John Heitinga ចេញពីតំណែង ក្នុងហេតុផលមួយ
07-11-2025 10:09
(ហូឡង់)៖ ក្លឹប Ajax បានសម្រេចដកតំណែងអ្នកចាត់ការទូទៅក្រុមពីលោក John Heitinga បន្ទាប់ពីចូលកាន់តំណែងនេះជិត ៦ខែ បន្ទាប់ពីទទួលបានតំណែងនេះក្រោយចាកចេញពីតួនាទីជំនួយការគ្រូពីក្លឹប Liverpool ។
សម្រាប់ការកាន់តួនាទីដឹកនាំក្រុម Ajax លោក Heitinga អាយុ ៤១ឆ្នាំ រកបានលទ្ធផលឈ្នះត្រឹមតែ ៦ប្រកួតផ្លូវការប៉ុណ្ណោះក្នុងចំណោម ១១ប្រកួតនៅលីគកំពូលហូឡង់ Eredivisie រដូវកាលនេះ ដែលនៅពីក្រោមក្រុមកំពូលតារាង Feyenoord ចំនួន ៨ពិន្ទុ ។
ក្លឹប Ajax ដែលជាក្លឹបរងជើងឯក Eredivisie រដូវកាលមុន ក៏បានចាញ់ការប្រកួតជុំទី៤ នៅពានអឺរ៉ុប UEFA Champions League ទាំង ៤ប្រកួតរបស់ពួកគេនៅរដូវកាលនេះ ដ្បិតមានការចាញ់ Galatasaray ៣-០ ក្នុងទឹកដីកាលពីថ្ងៃពុធកន្លងទៅនេះ ។ ខណៈដឹកនាំក្រុម Ajax ១៥ក្រុមរកបានលទ្ធផលឈ្នះតែ ៥ប្រកួតប៉ុណ្ណោះ ។
សូមជម្រាបផងថា អតីតកីឡាករក្លឹប Everton លោក Heitinga មុនចូលទៅកាន់តួនាទីអ្នកចាត់ការក្រុម Ajax លោកធ្លាប់ធ្វើជាគ្រូបង្វឹកជំនួយរបស់លោក Arne Slot កាលពីរដូវកាលមុននៅក្លឹប Liverpoolជាមួយនឹងរួមចំណែកជួយក្លឹបហង្សក្រហមលើកពាន Premier League 2024-25 ។ ខណៈពេលនេះក្លឹបបានតែងតាំងលោក Fred Grim ធ្វើគ្រូបណ្តោះអាសន្ន ។
ហើយបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក្លឹប Ajax មានចំណាប់អារម្មណ៍ក្នុងការនាំយកអតីតអ្នកចាត់ការរបស់ពួកគេ គឺលោក Erik ten Hag ទៅកាន់តួនាទីអ្នកចាត់ការវិញទៀត ដែលជាគ្រូបង្វឹកត្រូវបានបណ្តេញចេញដោយក្រុម Manchester United ក្នុងខែតុលា ឆ្នាំ២០២៤ និងដឹកនាំបានត្រឹមតែ ២ប្រកួតប៉ុណ្ណោះក្នុងក្របខ័ណ្ឌ Bundesliga នៅឯក្រុមក្លឹប Bayer Leverkusen មុនពេលអត់ការងារធ្វើគិតចាប់តាំងពីខែកញ្ញាឆ្នាំនេះ ៕




