ជំនាញច្បាប់ពាណិជ្ជកម្មកម្ពុជានៅ «CamEd Business School»

07-11-2025 10:14

(ភ្នំពេញ)៖ ប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងការវិនិយោគពីបរទេស ការកើនឡើងនៃសហគ្រិនភាព និងការចូលរួមកាន់តែច្រើនក្នុងទីផ្សារអន្តរជាតិ។ ក្នុងបរិបទនេះ ការយល់ដឹងពីច្បាប់ពាណិជ្ជកម្ម ក្លាយជាចំណុចដ៏សំខាន់សម្រាប់ម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង និងអ្នកជំនាញ។

ច្បាប់ពាណិជ្ជកម្មបានដើរតួយ៉ាងសំខាន់ក្នុងការធានា បាននូវភាពច្បាស់លាស់ក្នុងប្រតិបត្តិការអាជីវកម្ម ការគ្រប់គ្រងហានិភ័យ និងការពារសិទ្ធិនានារបស់អង្គភាព។ ជាមួយនឹងចំណេះដឹងផ្នែកនេះ អ្នកមិនត្រឹមតែបង្កើនប្រសិទ្ធិភាពការងាររបស់អ្នកទេ ប៉ុន្តែអាចបង្កើតទំនុកចិត្តរវាងអ្នកវិនិយោគ ក្រុមហ៊ុន និងសាធារណជនផងដែរ។ ហេតុនេះហើយទើប CamEd Business School បង្កើតវគ្គសិក្សាខ្លីជំនាញច្បាប់ពាណិជ្ជកម្ម ដើម្បីផ្តល់ជូននិសិ្សត ម្ចាស់ក្រុមហ៊ុន គណនេយ្យករ សវនករ ដែលបំពេញការងារក្នុងប្រទេសកម្ពុជាអោយយល់ដឹងកាន់តែច្បាស់ពាក់ព័ន្ធនឹងក្របខណ្ឌច្បាប់ទូទៅ ច្បាប់សាជីវកម្ម និងពាណិជ្ជកម្មកម្ពុជា។

តាមរយៈវគ្គសិក្សានេះអ្នកនឹងទទួលបានការយល់ដឹង និងការអភិវឌ្ឍន៍ចំណេះដឹងអំពី៖
- ធាតុសំខាន់ៗនៃប្រព័ន្ធច្បាប់។​
- ការបង្កើត និងលក្ខន្តិកៈក្រុមហ៊ុន។​
- ច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីកិច្ចសន្យា។​
- ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ពាក់ព័ន្ធផ្សេងទៀត។
ទន្ទឹមនឹងនេះ វគ្គសិក្សាខ្លីជំនាញច្បាប់ពាណិជ្ជកម្មនៅ CamEd Business School ត្រូវបានបណ្តុះបណ្តាលដោយសាស្រ្តាចារ្យ ដែរពោរពេញទៅដោយបទពិសោធន៍ និងចំណេះដឹងច្បាស់លាស់ពាក់ព័ន្ធនឹងច្បាប់ពាណិជ្ជកម្ម។ លើសពីនេះទៅទៀត នៅពេលនិសិ្សតបញ្ចប់ការសិក្សា និងប្រលងជាប់ និស្សិតនឹងទទួលបានសញ្ញាបត្រជំនាញច្បាប់ពាណិជ្ជកម្មកម្ពុជាពី CamEd Business School ដែលមានការទទួលស្គាល់ជាអន្តរជាតិពីសំណាក់ស្ថាប័ន ACCA នៅចក្រភពអង់គ្លេស ហើយនិស្សិតនឹងត្រូវបានលើកលែងការប្រលងលើវិញ្ញាសា Law Corporate and Business (LW) ដែលមាននៅក្នុងកម្មវិធី សិក្សា ACCA ថែមទៀតផង។

CamEd Business School កំពុងតែបើកទទួលចុះឈ្មោះនិសិ្សតសម្រាប់វគ្គសិក្សាថ្មី ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។ និសិ្សតអាចដាក់ពាក្យអនឡាញតាមរយៈ https://apply.cam-ed.com/law-register និងសម្រាប់ព័ត៌មាន លំអិតសូមចូលទៅកាន់គេហទំព័រ www.cam-ed.edu.kh ឬទំនាក់ទំនងមកលេខទូរស័ព្ទ ០១០ ៩៨៦ ៥២៣ / ០៧០ ៦៧៣ ៦៧៣ / ០៧៨ ៥៨៨ ៨៨៦ (Telegram) ឬតាមរយៈអ៊ីម៉ែល [email protected]