Simon ជាប់បម្រាម ៦ខែ ក្រោយក្លែងបន្លំកាឥណទាន តែនឹងអាចប្រកួតនៅ Olympics 2026

07-11-2025 11:26

(អឺរ៉ុប)៖ សហព័ន្ធកីឡាស្គីបារាំង (FFS) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា កីឡាការិនីជិះស្គីឆ្នើមបារាំង Julia Simon ត្រូវបានហាមឃាត់មិនឱ្យចូលរួមប្រកួតរយៈពេល ៦ខែ ក្រោយពីបានរកឃើញករណីមានការក្លែងបន្លំកាតឥណទាន ។

ការសម្រេចចិត្តនេះដែរ គឺធ្វើឡើងបន្ទាប់ពីការរកឃើញពីបទក្លែងបន្លំកាតឥណទាន ដោយរូបនាងកាលពីខែមុន ខណៈ Simon ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ខែផងដែរ និងពិន័យជាប្រាក់ប្រមាណ ១៧,៤៩៣ម៉ឺនដុល្លារ ហើយការហាមឃាត់នេះបានដាក់ឱ្យរូបនាងមិនឱ្យចូលរួមក្នុងការប្រកួត ឬវគ្គបណ្តុះបណ្តាលដែលរៀបចំ ឬអនុញ្ញាតដោយ FFS ឬសហភាព Biathlon អន្តរជាតិ (IBU)។

ដ្បិតសហព័ន្ធកីឡាស្គីបារាំង FFS បានបន្ថែមថា ខ្លួនរក្សាសិទ្ធិក្នុងការប្តឹងឧទ្ធរណ៍ការសម្រេចចិត្តនេះទៅក្រុមប្រឹក្សាឧទ្ធរណ៍សហព័ន្ធ ក្នុងរយៈពេល ៧ថ្ងៃបន្ទាប់ពីការជូនដំណឹងនេះ ប៉ុន្តែកីឡាការិនីវ័យ ២៦ឆ្នាំរូបនេះនឹងអាចចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងា Milano Cortina ឆ្នាំក្រោយបាន ។

សូមជម្រាបផងថា Simon គ៊ឺជាកីឡាការិនីជិះស្គីបារាំងម្នាក់ បានឈ្នះពានរង្វាន់កម្រិត World Cup 2023 និងទទួលបានមេដាយមាសនៅជើងឯកពិភពលោកចំនួន១០ ក៏ត្រូវបានពិន័យជាប្រាក់ចំនួន 30,000 ៣០,០០០ អឺរ៉ូ ដោយគណៈកម្មាធិការវិន័យជាតិ FFS ផងដែរ ៕