កម្ពុជាឈ្នះមេដាយមាសដំបូង នៃការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ី ឆ្នាំ២០២៥ នៅម៉ាឡេស៊ី
07-11-2025 14:09
(ភ្នំពេញ)៖ កម្ពុជាដណ្ដើមបានមេដាយមាស ១គ្រឿងហើយ នៅក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាសស៊ី លើកទី៦ (The 6th Asian Pétanque Championships) ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៧ ខែវិច្ឆិកានេះ ដោយកីឡាករ នន់ រ៉ាវីន លើវិញ្ញាសាយុវជនវាយយកពិន្ទុ។
ការប្រកួតនេះ មានអត្តពលិក ១៥ប្រទេសចូលរួម ចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ក្នុងនោះកម្ពុជា ក៏បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមចំនួន ១២នាក់ផងដែរ៕







