ជាការអរគុណដល់វីរៈកងទ័ព «ប៊ូសស្រ្តង» រៀបចំប៊ូសហ្វេនំបញ្ចុកសន្តិភាព ៣តោន

07-11-2025 17:00

(ព្រះវិហារ)៖ ឃើញហើយចង់ស្រក់ទឹកភ្នែក វីរៈកងទ័ព និងគ្រួសារបានជុំគ្នា ក្នុងកម្មពិធីញ៉ាំនំបញ្ចុកសន្តិភាពប៊ូសស្ត្រង។ នេះបានហៅថា មានសុខរួមសុខ មានទុក្ខរួមទុក្ខ ប៊ូសស្រ្តងមិនដែលនៅស្ងៀមឡើយ តាំងពីដើម​រហូតប្រទេសមានសុខសន្តិភាព។

ដើម្បីជាការអរគុណនូវភាពអង់អាចក្លាហាន លះបង់សាច់ស្រស់ ឈាមស្រស់ ការពារបូរណភាពទឹកដី​ ប៊ូសស្រ្តងចិត្តល្អ រៀបចំប៊ូសហ្វេនំបញ្ចុកសន្តិភាព ៣តោន ជូនដល់វីរៈកងទ័ពជួរមុខ និងគ្រួសារកងទ័ពពិសារ ថ្ងៃបុណ្យអុំទូក កាលពីថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារ។

គួរឱ្យដឹងផងដែរថា ប៊ូសស្រ្តង ជាក្រុមហ៊ុនភេសជ្ជៈដ៏ធំ ដែលចិត្តល្អ ជួយកងទ័ពរងរបួស និងគ្រួសារកងទ័ពពលីក្នុងសមរភូមិ ថែមទាំងធ្វើបុណ្យឧទ្ទិសមហាកុសលជូនវីរៈកងទ័ព។ ឥឡូវប្រទេសមានសន្តិភាពឡើងវិញ ក៏ប៊ូសស្រ្តងបន្តរៀបចំប៊ូសហ្វេនំបញ្ចុកជូនវីរៈកងទ័ព និងគ្រួសារកងទ័ពពិសារថ្ងៃបុណ្យអុំទូក ជាការអរគុណផងដែរ។

ជួយគាំទ្រប៊ូសស្រ្តង ដូចបានជួយកងទ័ពដោយផ្ទាល់ដៃ! ប៊ូសស្រ្តងផលិតផលខ្មែរ ឆ្ងាញ់ រសជាតិដិតជ្រៅ!៕