អបអរ! គ្រូបង្វឹក Man UTD លោក Amorim ឈ្នះពានគ្រូបង្វឹកល្អ ប្រចាំខែតុលា
08-11-2025 08:41
(បរទេស)៖ លោក Ruben Amorim បានឈ្នះពានឯកត្តជន ក្នុងនាមអ្នកចាត់ការឆ្នើមប្រចាំខែតុលា ឆ្នាំ២០២៥ នៅក្របខណ្ឌលីគកំពូលអង់គ្លេស Premier League 2025-26។
៤ប្រកួតប្រចាំខែតុលា លោក Amorim ដឹកនាំបិសាចក្រហមលេងមិនចាញ់ឡើយ ពោលគឺឈ្នះ ៣លើក និងស្មើ ១លើក ឡើងឈរលេខ៨ ក្នុងតារាងវិញ ក្រោយឆ្លងកាត់ ១០ប្រកួត។
នេះមានន័យថា រូបលោកជាគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ទី៦ ដែលឈ្នះពានជារៀងរាល់ខែ ក្នុងចំណោមលោក Jose Mourinho, Andre Villa-Boas, Nuno Espirito Santo, Bruno Lage និងគ្រូបង្វឹក Vitor Pereira៕



