ប្រម៉ូសិនពិសេសពីបុរី «មេគង្គ លែន» បញ្ចុះតម្លៃរហូតដល់ ៥ម៉ឺនដុល្លារ សម្រាប់វីឡាភ្លោះក្នុងខែវិច្ឆិកានេះ!
08-11-2025 12:57
(ភ្នំពេញ)៖ ពិតជាចំណេញច្រើនសម្រាប់លោកអ្នក ដែលមានបំណងទិញគេហដ្ឋានក្នុងខែនេះ! ចាប់ពីថ្ងៃនេះរហូតដល់បំណាច់ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បុរី មេគង្គ លែន មានប្រម៉ូសិនដើម្បីអបអរសាទរវីដេអូឧទ្យាន The Mekong Park ៥ហិកតា មានអ្នកទស្សនាលើសពី ៥លាន Views ដែលមានការផ្ដល់ជូនដ៏ច្រើនសន្ធឹកសន្ធាប់រួមមាន៖
* ការបញ្ចុះតម្លៃ ៥០,០០០ដុល្លារភ្លាមៗ សម្រាប់វីឡាភ្លោះ ក្នុងគម្រោង មេគង្គ ស៊ីធី
* ទទួលបានឱកាសឈ្នះរង្វាន់រថយន្តទំនើប ROLLS ROYCE ដែលនឹងធ្វើការចាប់រង្វាន់នៅខែធ្នូខាងមុខនេះ
* ទទួលបានកម្ចីរយៈពេលវែងដល់ទៅ ៣០ឆ្នាំ
* គោលការណ៍បង់ប្រាក់ងាយស្រួល
* ផ្ទះសង់ហើយ ១០០%! ទិញភ្លាមចូលនៅភ្លាម! ដោយមិនចាំបាច់ចំណាយពេលរង់ចាំយូរ!
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នកអញ្ជើញទៅការិយាល័យផ្នែកលក់ទាំង ៣ទីតាំង របស់ បុរី មេគង្គ លែន និងទស្សនាផ្ទះគំរូ ក៏ដូចជាទីតាំងផ្ទាល់ ឬទំនាក់ទំនងមកកាន់លេខ ?០៦១ ៩៥៥ ៩៩៩។
បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដែលពោរពេញដោយបទពិសោធន៍ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជា ក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាស៊ីកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន ៣គម្រោងដូចជា៖
១. ឌឹ មេគង្គ រ៉ូយ៉ាល់ ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A
២. ហ្គោលឌិន អាវិននូ ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ ២០១១
៣. មេគង្គ ស៊ីធី ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។
គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុក្ខដាក់ខ្ពស់ពីថ្នាក់ដឹកនាំកំពូល និងពីក្រុមវិស្វករជំនាញរបស់បុរីដោយធានានូវគុណភាពសំណង់ខ្ពស់ ដោយ៖ ប្រើប្រាស់បេតុងដែលមានកម្លាំងរហូតដល់ ៣៥MPa ដែលធ្វើឱ្យសំណង់មានភាពធន់រឹងមាំអាចទប់ទល់នឹងកម្លាំងសង្កត់បានខ្លាំង, ប្រើប្រាស់ជញ្ជាំងឥដ្ឋ២០ រៀបឥដ្ឋតាន់ ៣ជួរ ឥដ្ឋប្រហោង ៥ជួរ និងកូវឥដ្ឋកាន់ ១ជួរ ដោយអនុលោមតាមស្តង់ដារបច្ចេកទេស សម្រាប់ជញ្ជាំងជុំវិញផ្ទះ ជញ្ជាំងខណ្ឌពីផ្ទះមួយទៅផ្ទះមួយ និងជញ្ជាំងក្នុងផ្ទះទាំងអស់ ប្រើប្រាស់ផលិតផលការពារជម្រាបទឹកម៉ាក Radcon របស់សហរដ្ឋអាមេរិក រាល់កន្លែងដែលមានផ្ទៃប៉ះជាមួយទឹកដូចជា ផ្ទៃជាន់ដំបូលខាងលើ ផ្ទៃខាងលើនៃល្បាក់ខ្សែទឹក និងវេរ៉ង់ដារខាងមុខជាដើម និងបានរៀបចំរួចជាស្រេចនូវប្រព័ន្ធការពារសត្វកណ្តៀរជូនម្ចាស់ផ្ទះ។
ដើម្បីផ្តល់ជូននូវផាសុកភាព និង សុវត្ថិភាពក្នុងការរស់នៅរបស់អតិថិជន បុរី មេគង្គ លែន បានរៀបចំសួនច្បារធំៗជាច្រើននៅក្នុងគម្រោង ហើយបានបំពាក់ប្រព័ន្ធការពាររួមមាន៖ ការការពារសន្តិសុខ 24ម៉ោង ក្នុងគម្រោងទាំងមូល, ប្រព័ន្ធការពាររន្ទះ ក្បាលចែកចាយទឹកសាធារណៈ ឬ ហៅថា Water Hydrant បណ្តាញកាមេរ៉ាសុវត្ថិភាពសាធារណៈសម្រាប់គ្រប់ផ្លូវទាំងអស់នៅក្នុងបុរីទាំងមូល។
ក្រៅពីនេះ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ បុរី មេគង្គ លែន បានអ៊ុតផ្លូវកៅស៊ូ និងអ៊ុតគំនូស ត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីសុវត្ថិភាពចរាចរណ៍ក្នុងបុរី មានប្រព័ន្ធភ្លើងបំភ្លឺផ្លូវគ្រប់ពេលវេលា មានបំពាក់ WIFI ឥតគិតថ្លៃដែលមានល្បឿនលឿនដល់ទៅ ១០០Mbps (សម្រាប់ Download និង Upload), បានរៀបចំប្រព័ន្ធបង្កប់ទុយយោរង់ចាំក្នុងដី ដែលអាចអនុញ្ញាតឱ្យក្រុមហ៊ុនអ៊ីនធឺណិតជាច្រើន ប្រព័ន្ធចូលមកចែកចាយសេវា, និងបានធ្វើការដំឡើងបង្គោលសេវាទូរសព្ទពីរទីតាំងរួចរាល់ ហើយក៏បានបំពាក់សេវាទូរសព្ទមួយចំនួនផងដែរ។
បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!
សម្រាប់ព័ត៌មានលំអិតបន្ថែម៖ ០៦១ ៩៥៥ ៩៩៩, Telegram: t.me/mekongland, ឆាតសួរព័ត៌មាន: t.me/MekongLand_Hotline
ផែនទីការិយាល័យផ្នែកលក់កណ្តាល៖ https://maps.app.goo.gl/ce51Q5RZBjeASF4D7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ ៖ https://maps.app.goo.gl/ZHzekUnoXW9WLDmK7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7៕








