កក្រើកសង្វៀនគុនខ្មែរ! Ganzberg ដឹកនាំ BA និងកីឡាករជាច្រើនរូប ទៅឆាកអន្តជាតិ
08-11-2025 13:56
(ភ្នំពេញ)៖ ក្រោយពីចប់ការប្រកួតភ្លាម BA Ganzberg ធឿន ធារ៉ា បានធ្វើដំណើរទៅប្រទេសជប៉ុន ចូលរួមលើកទឹកចិត្តកីឡាកររបស់កម្ពុជាយើង ដែលទៅប្រកួតនៅប្រទេសជប៉ុន នៅក្នុងសង្វៀន Knock Out។ លើសពីនេះទៅទៀត ខាងសារព័ត៌មានអន្តរជាតិ បានចុះផ្សាយពី BA Ganzberg ធឿន ធារ៉ា ជាវីរបុរសគុនខ្មែរ។
ធឿន ធារ៉ា ក៏ជាកីឡាករមួយរូប ដែលបានផ្សព្វផ្សាយ គុនខ្មែរ ទៅកាន់ពិភពលោក ដោយ Ganzberg តែងតែ បន្តយកមោទនភាពនៃគុនខ្មែរ ទៅគ្រប់ទីកន្លែងជាមួយនិង BA របស់ខ្លួន។
ទោះបីជាកាលពីថ្ងៃទី៧ ខែវិច្ឆិកា នៅក្នុងមហាព្រឹត្តិការណ៍ GANZBERG 8 Men Tournament ធឿន ធារ៉ា មិនបានចូលរួមប្រកួតនៅជុំទី ៣ ដោយសារបានចាញ់កីឡាករ pavel មកពីបេឡារូស យើងដឹងហើយថាប្រដាល់តែងតែមានចាញ់ និងឈ្នះ សូមលើកទឹកចិត្តកីឡាកររបស់យើងប្រឹងហ្វឹកហាត់បន្ថែម និងត្រឡប់មកសង្វៀនវិញដោយបង្ហាញពីសម្ថតភាពប្រយុទ្ធដ៏អស្ចារ្យ។
ទោះជាបញ្ចប់ជំពូកនេះ ជាមួយនឹងការបរាជ័យក៏ដោយ ប៉ុន្តែម្តងទៀត វាជាការចាប់ផ្តើមនៃដំណើរថ្មី ដំណើរដែលពោរពេញដោយហ្វឹកហាត់ តស៊ូ បង្ហាញនៅវីរបុរសពិតប្រាកដ ការប្តេជ្ញា និងការសន្យាថា នឹងហ្វឹកហាត់ឲ្យខ្លាំងជាងមុន ដើម្បីត្រឡប់មកវិញឲ្យកាន់តែរឹងមាំ។
GANZBERG លើកស្ទួយកីឡាករគុនខ្មែរឡើងដល់កម្រិតពិភពលោក! Ganzberg ក៏បានត្រៀមសង្វៀនយ៉ាងក្តៅកគុកម្តងទៀត ជាមួយកំប៉ុងមាស Ganzberg ឲ្យទៅ BA របស់ខ្លួន និងកីឡាករផ្សេងទៀតដែលមានសម្ថតភាពមកប្រកួតគ្នាតំណាងឲ្យគុនខ្មែរទាំងមូល៕









