Rybakina លើកពាន WTA Finals ក្រោយផ្តួលម្ចាស់លេខ១ ពិភពលោកជាមួយរង្វាន់កំណត់ត្រា

10-11-2025 09:33

(បរទេស)៖ កីឡាការិនីវាយកូនបាល់ Elena Rybakina ក្លាយជាម្ចាស់ពានរង្វាន់កម្រិត WTA Finals បន្ទាប់ពីបានផ្តួលកីឡាការិនីលំដាប់លេខ១ ពិភពលោក Aryna Sabalenka ក្នុងលទ្ធផល ៣សិត ដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រធ្វើឡើងកាលពីថ្ងៃសៅរ៍ ជាមួយការសោបបានទឹកប្រាក់រង្វាន់កំណត់ត្រា ៥.២៣៥លានដុល្លារ ។

នេះជាការឈ្នះពានរង្វាន់បញ្ចប់រដូវកាល២០២៥ ក្នុងការប្រកួតវាយកូនបាល់កម្រិត WTA Tour Finals ដែលរៀបចំនៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត ដែលកីឡាការិនី Elena Rybakina យកឈ្នះ Aryna Sabalenka ៦-៣, ៧-៦ នឹង ៧-០ ហើយបាននាំឱ្យរូបនាងឈានទៅបំបែកប្រាក់រង្វាន់របស់ Coco Gauff យកបានកាលឆ្នាំ២០២៤ ចំនួន ៤,៨០៥លានដុល្លារ ។

Rybakina រកបាន ១,៥០០ពិន្ទុ ហើយមុនឈ្នះពាន WTA Finals រូបនាងក៏ជាម្ចាស់ពាននៅកម្មវិធី Internationaux de Strasbourg 2025 នឹងពាន Ningbo Open 2024 ខណៈប្រាក់រង្វាន់របស់នាង គឺមានចំនួនលើសពី Sabalenka ដែលធ្លាប់យកបានចំនួន ៣,៧៤លានផោន ពីកម្មវិធី US Open ដែលជាប្រាក់រង្វាន់ខ្ពស់បំផុតក្នុងកម្រិត Grand Slam 2025 ។

នេះក៏ជាពានរង្វាន់ធំរបស់ Rybakina បន្ទាប់ពីបានខកចិត្តក្នុងកម្មវិធីប្រកួតជាច្រើន ខណៈក្នុងកម្រិត Grand Slam បានត្រឹមឈានដល់ជុំទី៤ នៅពានរង្វាន់ Australian Open, French Open, US Open និងជុំទី៣ នៅកម្មវិធី Wimbledon ប្រចាំឆ្នាំ២០២៥ ៕