សាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាសែនសុខ ប្រារព្ធទិវាបុណ្យឯករាជ្យជាតិ

10-11-2025 11:51

(ភ្នំពេញ)៖ សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំសិស្សានុសិស្សយ៉ាងសកម្ម ក្នុងការប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៧២ឆ្នាំ ដែលកម្ពុជាដណ្តើមបានឯករាជ្យពីអាណានិគមបារាំង។

កម្មវិធីនេះ មានការថ្វាយផ្កាចំពោះវីរបុរសជាតិ ច្រៀងចម្រៀងជាតិ និងឈ្វេងយល់អំពីប្រវត្តិសង្ខេបនៃដំណើរការទាមទារឯករាជ្យរបស់
ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះបិតាឯករាជ្យជាតិខ្មែរ។

ក្នុងឱកាសនេះ លោកគ្រូប្រវត្តិសាស្ត្របានលើកឡើងអំពី គោលបំណងសំខាន់ ៣ ប្រការ នៃការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ដូចតទៅ៖

១៖ រំព្ញក និងគោរពចំពោះវីរបុរសជាតិខ្មែរគ្រប់រូប
២៖ បង្កើនមោទនភាពជាតិ និងស្មារតីស្រឡាញ់ប្រទេសជាតិ
៣៖ ជំរុញឱ្យយុវជន និងប្រជាជនរួមគ្នាអភិវឌ្ឍប្រទេសឱ្យរីកចម្រើន។

បន្ទាប់មក លោកគ្រូបានបង្ហាញប្រវត្តិសង្ខេបអំពីដំណើរការទាមទារឯករាជ្យ ដែលព្រះអង្គបានប្រើយុទ្ធសាស្ត្រការទូតយ៉ាងឆ្លាតវៃ ដើម្បីឱ្យបារាំងយល់ព្រមប្រគល់ឯករាជ្យទាំងស្រុងដោយសន្តិវិធី។ សិស្សានុសិស្សក៏បានចូលរួមសំណួរ-ចម្លើយដែលទាក់ទងនឹងរបបអាណានិគមបារាំង ដែលមានរយៈពេលប្រមាណ ៩០ ឆ្នាំ និងបង្កអ្វីៗជាច្រើនដល់ជីវភាពប្រជាជាតិខ្មែរ។

នៅចុងបញ្ចប់ គណៈគ្រប់គ្រងសាលា និងក្រុមគ្រូបង្រៀនបានរៀបចំសកម្មភាពស្រែកជ័យឃោស និងបង្ហោះប៉េងប៉ោង ដើម្បីអបអរការឈានចូលទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២៥។ សកម្មភាពនេះមានគោលបំណងចម្បងក្នុងការជម្រុញស្មារតីសិស្សឱ្យស្រឡាញ់ជាតិ មាតុភូមិ និងរំព្ញកគុណព្រះរាជបូជនីយកិច្ចរបស់ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដែលបាននាំមកនូវជ័យជម្នះដ៏អស្ចារ្យនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ ធ្វើឱ្យប្រទេសកម្ពុជាបានឯករាជ្យពេញលេញជាផ្លូវការ។ ព្រះអង្គ គឺជាបុគ្គលដ៏អង់អាចដែលប្រជាជនខ្មែរគោរពសក្ការៈថា «ព្រះបិតាឯករាជ្យជាតិខ្មែរ»

ឧត្តមប្រយោជន៍ដែលទទួលបានពីការសិក្សា នៅសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងហ្គ្រេនភ្នំពេញ៖

១. កម្មវិធីសិក្សាមាន ៣ ភាសា (ខ្មែរ-អង់គ្លេស-ចិន)
២. កម្មវិធីសិក្សាជាតិទំនើបបែបសតវត្សរ៍ទី២១ បង្រៀនដោយគ្រូមានបទពិសោធន៍ច្រើនឆ្នាំ
៣. កម្មវិធីអនុវត្តជាក់ស្តែង (មុខវិជ្ជាវិទ្យាសាស្ត្រ) តាមរយៈបន្ទប់ពិសោធន៍មានសម្ភារៈសំបូរបែប
៤. កម្មវីធីសិក្សាអន្តរជាតិស្តង់ដារ Cambridge UK (English) និង YCT, HSK and HSKK (Chinese)
៥. កម្មវិធីសិក្សាបច្ចេកវិទ្យា និងឌីជីថល
៦. កម្មវិធីបណ្តុះគុណធម៌ និងមគ្គុទ្ទេសគ៏ (ការពង្រឹងវិន័យ សីលធម៌ គុណធម៌ គឺជាយន្តការគ្រឹះដែលត្រូវបានផ្តោតការយកចិត្តទុកដាក់ខ្ពស់)
៧. កម្មវិធីសិល្បៈ និងកីឡា
៨. កម្មវិធីសមាធិ (អប់រំចិត្ត អភិវឌ្ឍន៍ផ្នែកអារម្មណ៍ និងសតិបញ្ញាស្មារតី)
៩. កម្មវិធីតម្រង់ទិសសិស្ស និងប្រឹក្សាយោបល់
១០. កម្មវិធី Survival Skill and Life Skill
១១. កម្មវិធីប្រកួតប្រជែងសមត្ថភាពសិស្សទាំងក្នុងសាលា កម្រិតជាតិ និងអន្តរជាតិ
១២. កម្មវិធីទស្សនកិច្ចសិក្សាក្នុងស្រុក និងក្រៅស្រុក
១៣. កម្មវិធីសិក្សាភាសាអង់គ្លេសពេញម៉ោង និងក្រៅម៉ោង ស្តង់ដារអន្តរជាតិ Cambridge UK និងកម្មវិធីប្រឡងតេស្តស្តង់ដារអន្តរជាតិ នៃចក្រភពអង់គ្លេស
១៤. កម្មវិធីសិក្សាភាសាចិនពេញម៉ោង និងក្រៅម៉ោង ស្តង់ដារអន្តរជាតិ YCT, HSK and HSKK និងកម្មវិធីប្រឡងតេស្តស្តង់ដារអន្តរជាតិចិន។

ទទួលចុះឈ្មោះសិស្សថ្មី ចូលរៀនជារៀងរាល់ថ្ងៃ៖ សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងហ្គ្រេនភ្នំពេញនៅតែបន្តទទួល ការចុះឈ្មោះសិស្សថ្មី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដូចនេះ សូមមាតាបិតាប្រញាប់ចុះឈ្មោះឱ្យទាន់ពេល ដើម្បីឱ្យកូនៗទទួលបានឱកាសចូលរៀនក្នុងបរិយាកាសសិក្សាដ៏មានគុណភាព។

ឱកាសទទួលបានអាហារូបករណ៍៖ សាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាសែនសុខ និងហ្គ្រេនភ្នំពេញ ផ្ដល់អាហារូបករណ៍ពិសេសជូនសិស្សថ្មី គ្រប់រូប ដោយគ្រាន់តែធ្វើតេស្ត និងចុះឈ្មោះចូលរៀន នឹងទទួលបានអាហារូបករណ៍ភ្លាម។

វគ្គសិក្សាថ្មីសម្រាប់កម្មវិធីភាសាអង់គ្លេស-ចិនទូទៅពេញម៉ោង និងក្រៅម៉ោងគ្រប់កម្រិត ទទួលធ្វើតេស្ត និង ចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅ។

ព័ត៌មានបន្ថែមសូមទំនាក់ទំនង សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងសាខាហ្គ្រេនភ្នំពេញ តាមទូរសព្ទលេខៈ

* សាខាសែនសុខ៖ ០៧៧ ៩៥៩ ២២២ / ០២៣ ៩៩៩៩ ៣៦ / ០២៣ ៩៩៩៩ ៨៧។
* សាខាហ្គ្រេនភ្នំពេញ៖ ០១៦ ៨៨៨ ៣១៩ / ០៧៧ ៨៨៨ ៣១៩ / ០៦៨ ៨៨៨ ៣១៩៕