នៅជប៉ុន៖ ការផឹកស្រាជាមួយមិត្តរួមការងារជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ការងារ

10-11-2025 12:47

(បរទេស)៖ នៅប្រទេសជប៉ុន ការផឹកស្រាជាមួយមិត្តរួមការងារ ត្រូវបានគេពិចារណាថា ជាផ្នែកសំខាន់មួយនៃវប្បធម៌ការងារ ពោលការផឹកស្រាបន្ទាប់ពីបំពេញកិច្ចការងាររួចរាល់ គឺបានក្លាយជាប្រពៃណីរបស់ប្រជាជនជប៉ុនទៅហើយ ហើយវាក៏មិនមែនជារឿងជួបជុំក្នុងសង្គមធម្មតាទេ។

នៅក្នុងប្រទេសជប៉ុនគេតែងតែនិយាយពាក្យថា «Nomikai» គឺបានន័យថា ជាការជួបជុំផឹកស្រារវាងមិត្តរួមការងារ និងថ្នាក់ដឹកនាំ គឺជានិមិត្តសញ្ញានៃភាពស្មោះត្រង់ និងការធ្វើការជាក្រុម។ ក្នុងលក្ខខណ្ឌនេះ ប្រសិនបើអ្នកបដិសេធមិនផឹក គឺអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ ដូច្នេះវាបានធ្វើឱ្យការចូលរួមផឹកស្រា ក្លាយជារឿងមួយដែលស្ទើរតែអាចហៅម្យ៉ាងថាជាកាតព្វកិច្ចទៅហើយ។


ទោះបីជាយ៉ាងណាក៏ដោយ ក្រៅពីការជួបជុំផឹកស្រាពោរពេញដោយស្នាមញញឹម ជល់កែវអបអរសាទរហើយនោះ ទឹកដៃធ្វើការ ទេពកោសក្យ ប្រសិទ្ធភាពនៅកន្លែងការងារខ្លាំង គឺបង្ហាញច្បាស់ថា បុគ្គលិកជាបុរសនៅជប៉ុនជាច្រើននាក់ មានសភាពនឿយហត់ និងស្រវឹង ដែលបង្ហាញពីសម្ពាធនៃវប្បធម៌ការងារដ៏តឹងរឹងនៅប្រទេសនេះ៕