មុនប៉ះថៃ ក្រុមបាល់បោះរទេះនារីកម្ពុជា យកឈ្នះឡាវ ចាស់ដៃ ៦៤-៤០ ក្នុងប្រកួតទី២ ជើងឯក IWBF អាស៊ី-អូសេអានី ឆ្នាំ២០២៥
11-11-2025 09:28
(ភ្នំពេញ)៖ ពិតជាអស្ចារ្យក្រុមបាល់បោះរទេះជនពិកានារីកម្ពុជា នៅពេលនេះបន្តឈ្នះការប្រកួតទី២ លើក្រុមនារីឡាវ នៅលទ្ធផលចាសដៃ ៦៧-៤០ពិន្ទុ ក្នុងការប្រកួតប្រជែងពានរង្វាន់ជើងឯក IWBF អាស៊ី-អូសេអានី ឆ្នាំ២០២៥ (The 2025 IWBF Asia Oceania Championships) នៅទឹកដីថៃ ។
សូមជម្រាបផងថា នៅរសៀលម៉ោង ២:០០នាទី ថ្ងៃទី១១ ខែវិច្ឆិកានេះ ក្រុមនារីកម្ពុជា នឹងលេងទល់ក្រុមនាទីថៃ ដ្បិតប្រកួតដំបូងក្រុមនារីកម្ពុជាបានយកឈ្នះក្រុមនារីអ៉ឺរ៉ង់ ដោយលទ្ធផល ៥៨-៤៣ពិន្ទុ ខណៈប្រកួតបន្ទាប់ជួបក្រុមនារីហ្វីលីពីន នាព្រឹកថ្ងៃទី១២ និងចុងក្រោយត្រូវជួបឥណ្ឌា នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ ។
ខណៈនេះជាការប្រកួតដណ្តើមពានរង្វាន់ IWBF អាស៊ី-អូសេអានី ឆ្នាំ២០២៥ (The 2025 IWBF Asia Oceania Championships) គឺក្រុមកម្ពុជា ស្ថិតក្នុង Division B ជាមួយ ឥណ្ឌា អ៊ីរ៉ង់ ឡាវ ហ្វីលីពីន ថៃ ដែលត្រូវការប្រកួត ១ជុំ ដើម្បីកំណត់ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៦ ហើយក្រុមកំពូលតារាង នឹងបានចូលរួមជាមួយបេក្ខភាពក្រុមក្នុង Division A ដើម្បីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ដ្បិតការដណ្តើមពាន IWBF អាស៊ី-អូសេអានី ឆ្នាំ២០២៥ ក៏ជាការប្រកួតជម្រុះដ៏សំខាន់ សម្រាប់ស្វែងរកបេក្ខភាពក្រុមកំពូលៗ ចូលរួមការប្រកួតជើងឯកពិភពលោក IWBF ឆ្នាំ២០២៦ នៅរដ្ឋធានីអូតាវ៉ា ប្រទេសកាណាដា និងការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៦ នៅប្រទេសជប៉ុន ៕






