Moses មុនប៉ះ Franklin នៅខែមករា ដាក់គោលដៅកំណត់ត្រាឈ្នះពីការដណ្តើមខ្សែប្រវ៉ាត់
11-11-2025 10:17
(ឡុងដ៏)៖ កីឡាករទម្ងន់ធ្ងន់សញ្ជាតិអង់គ្លេស Moses Itauma នៅមុនប៉ះកីឡាករអាមេរិក Jermaine Franklin បានបង្ហាញការតាំងចិត្តថា នឹងបន្តធ្វើឱ្យបាននៅកំណត់ត្រាមិនស្គាល់ចាញ់របស់ខ្លួនពីការប្រកួតដណ្តើមខ្សែក្រវ៉ាត់ ដែលនឹងឡើងសង្វៀននៅឯ Co-Op Live Arena ក្នុងទីក្រុង Manchester នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ។
ស្ថិតក្នុងព្រឹត្តិការណ៍នេះដែរ ក៏មានការប៉ះគ្នារវាងកីឡាករទម្ងន់ស្រាល Willy Hutchinson មកពីស្កុតឡេន នឹងត្រូវប្រកួតជាមួយកីឡាករអង់គ្លេស Ezra Taylor ក្នុងតំណែងគូរង ខណៈស្ថិតិរបស់ Moses Itauma ដែលទើបមានអាយុ ២០ឆ្នាំ គឺមិនទាន់ស្គាល់ចាញ់ក្នុងការប្រកួតចំនួន ១៣លើក គ្រាដែល Franklin អាយុ ៣២ឆ្នាំ មានកំណត់ត្រាឈ្នះ ២៤លើក និងចាញ់ ២លើក។
សូមជម្រាបផងថា មុននឹងឈានដល់ប៉ះ Jermaine Franklin កីឡាករអង់គ្លេស Moses Itauma បានខកខាងជំនួបច្រើន ទាំងការរៀបចំប៉ះជើងខ្លាំង Kubrat Pulev ជនជាតិប៊ុលហ្គារី នៅការដណ្តើមខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់ WBA 'Regular' ៕





