* Snapchat ព្រមព្រៀងដោះស្រាយវិវាទជាមួយយុវវ័យ២នាក់ ជុំវិញការចោទប្រកាន់ថាបណ្តាញសង្គមប៉ះពាល់សុខភាពផ្លូវចិត្ត
* កូរ៉េខាងជើង បដិសេធការចោទប្រកាន់របស់អាមេរិក ជុំវិញការលួចរូបិយប័ណ្ណឌីជីថល Binance ដោយហៅថាជា «វោហារសាស្ត្រមិនសមហេតុផល»
* AI ជ្រើសរើសវិធីព្យាបាល និងបញ្ជាមនុស្សយន្តវះកាត់ខួរក្បាលកណ្តុរ ខណៈ AI មួយទៀតបដិសេធដោយសារបារម្ភពីសុវត្ថិភាព
* ចំណេះដឹងទូទៅ៖ ខ្មែរដែលកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ អាចទៅប្រទេសណាខ្លះ ដោយមិនសុំទិដ្ឋាការ?

ម្ចាស់រង្វាន់សេដ្ឋីក្មេងពី «ប៊ូសស្រ្តង» នៅក្រុងបាវិតកំពុងបាត់ខ្លួន, ក្រុមហ៊ុនប្រកាសស្វែងរក

11-11-2025 12:28

(ភ្នំពេញ)៖​ សូមជួយស៊ែដំណឹងបន្ទាន់នេះផង អ្នកលក់ប៊ូសស្រ្តងនៅក្រុងបាវិតឆោឡោ ស្វែងរកម្ចាស់រង្វាន់សេដ្ឋីក្មេង ១៣០លានរៀល ដែលបាត់ខ្លួនមិនព្រមទាក់ទងមកក្រុមហ៊ុនសោះ ក្រោយពីទិញប៊ូសស្រ្តងនៅកន្លែងលក់នោះ គាស់ត្រូវរង្វាន់ធំ។

មកទល់ដល់ពេលនេះ ក្រុមហ៊ុនប៊ូសស្រ្តង និងអ្នកលក់ប៊ូសស្រ្តង មិនទាន់រកឃើញទេ សង្ស័យតែត្រូវរង្វាន់ធំ លុយច្រើនពេក រហូតដល់ ១៣០លាន ស្មើនឹងជិត​ ៤ម៉ឺនដុល្លារឯណោះ អ្នកទិញភ័យខ្លាចផង ហើយអរផង ទើបមិនហ៊ានជួបអ្នកលក់។

បើតាមសម្ដីក្រុមហ៊ុនប៊ូសស្រ្តង បានឱ្យដឹងថា រង្វាន់សេដ្ឋីក្មេង ១៣០លានរៀល គឺអ្នកឈ្នះទទួលបាន ១០០លានរៀល ហើយអ្នកលក់ប៊ូសស្រ្តង ៣០នាក់ បានម្នាក់ៗ១លានរៀល។
ដូច្នេះបងប្អូនជួយស៊ែឱ្យគាត់បានដឹងផង ដើម្បីឱ្យក្រុមហ៊ុនប៊ូសស្រ្តងបានចុះទៅពិនិត្យក្រវិល ថាពិតជាត្រូវរង្វាន់១៣០លានរៀលមែន ឬយ៉ាងណា។

ជាពិសេសសូមផ្ដាំទៅអ្នកលក់ប៊ូសស្រ្តងជុំវិញក្រុងបាវិតទាំងអស់ បើបានទទួលដំណឹងពីអ្នកឈ្នះ១៣០លានរៀលនេះហើយ សូមទាក់ទងមកក្រុមហ៊ុន ព្រោះអ្នកលក់ ៣០នាក់នៅជិតនោះ នឹងទទួលបានម្នាក់ ១លានរៀលផងដែរ៕