FIFA ពិន័យន័រវេស និងអ៉ីតាលី ពីសកម្មភាពរបស់អ្នកគាំទ្រនៅអំឡុងជម្រុះ World Cup ទល់នឹងអ៉ីស្រាអែល

11-11-2025 14:18

(ហ្សូរិច)៖ សហព័ន្ធបាល់ទាត់ន័រវេស និងអ៉ីតាលី បានរងពិន័យពីស្ថាប័ន FIFA ជុំវិញសកម្មភាពដោយចេតនារបស់អ្នកគាំទ្រ នៅអំឡុងលេងជម្រុះ World Cup 2026 ទល់នឹងក្រុមជម្រើសជាតិអ៉ីស្រាអែលកាលពីខែមុន។

ពីគេហទំព័រ AP តាមរយៈដកស្រង់សេចក្តីថ្លែងការណ៍របស់ FIFA បានចេញផ្សាយថា សហព័ន្ធទាំងពីរខាងលើនេះបាននូវទណ្ឌកម្មដែលមានជាប់ពាក់ព័ន្ធទៅនឹងការរំខាន នៅអំឡុងពេលប្រារព្ធភ្លេចជាតិ និងមានការរត់ចូលទីលាន នាពេលពេលអំឡុងប្រកួតទៀតផង។

គួរកត់សម្គាល់ផងថា បុរសដែលបានរត់ចូលទីលាន នៅអំឡុងន័រវេសបានបំបាក់អ៉ីស្រាអែល ៥-០ នោះ គឺតែងតែព្យាយាមរំខានការប្រកួតជានិច្ច ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ដោយក្នុងនោះដែរមានការរំខានផ្តាច់ព្រ័ត្រ World Cup ផ្នែកបុរសទៀតផង។

ទណ្ឌកម្មរបស់ FIFA នេះដែរ គឺមិនជាប់ពាក់ព័ន្ធទៅនឹងការលើកទង់ជាតិប៉ាឡេស្ទីន រួមទាំងមានពាក្យស្លោកផ្សេងៗនោះទេ ដែលបានកើតឡើងនៅអំឡុងប្រកួតនៅទីក្រុង Oslo និង Udine នោះឡើយ។ សហព័ន្ធអ៉ីតាលីត្រូវបាន FIFA ពិន័យជាទឹកប្រាក់ ១៥,៥០០ដុល្លារ គ្រាដែលន័រវេស រងពិន័យ ១២,៤០០ដុល្លារ៕