ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បើកសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលសុខភាពលំដាប់អន្តរជាតិដំបូងគេបង្អស់ នៅកម្ពុជា
11-11-2025 14:28
(ភ្នំពេញ)៖ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានបើកសម្ពោធជាផ្លូវការនូវ Royal Group Wellness Center ដែលជាមជ្ឈមណ្ឌលសុខុមាលភាពអន្តរជាតិលំដាប់ខ្ពស់ឈានមុខគេរបស់កម្ពុជា ដើម្បីផ្តល់ការព្យាបាលសុខុមាលភាពលំដាប់អន្តរជាតិ ដែលរួមចំណែកគាំទ្រដល់រដ្ឋាភិបាលក្នុងការកសាងប្រទេសកម្ពុជាឱ្យកាន់តែមានសុខភាពល្អ មាំមួន និងធន់ជាងមុន។
ពិធីសម្ពោធជាផ្លូវការនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដោយមានវត្តមានភ្ញៀវកិត្តិយស ជាងមួយរយនាក់។
Royal Group Wellness Center នាំមកនូវយុគសម័យថ្មី ក្នុងវិស័យសុខាភិបាល និងសុខុមាលភាពសម្រាប់ប្រទេសកម្ពុជា ដោយរួមបញ្ចូលគ្នានូវវឌ្ឍនភាពចុងក្រោយបំផុត ជាមួយនឹងការថែទាំផ្ទាល់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់។ មជ្ឈមណ្ឌលនេះ បង្កើតឡើងសម្រាប់លើកកម្ពស់ ការស្តារឡើងវិញ សុខុមាលភាព និងភាពរស់រវើក ដោយផ្តល់ជូនភ្ញៀវនូវវិធីសាស្រ្តរួមបញ្ចូលគ្នា ដើម្បីសុខុមាលភាព។
មជ្ឈមណ្ឌលនេះ មានលក្ខណៈពិសេស នៃការព្យាបាលបំប្លែងមួយចំនួន ក្នុងនោះរួមមានការព្យាបាល Photobiomodulation ដំបូងគេនៅកម្ពុជា ដែលត្រូវបានគាំទ្រដោយការស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនឆ្នាំ និងភាពជាដៃគូជាមួយថ្នាក់ដឹកនាំអន្តរជាតិ ផ្នែកវេជ្ជសាស្ត្រកោសិកា។
នៅក្នុងបទបង្ហាញរបស់ លោក វេជ្ជបណ្ឌិត Raymond Kirwan នាយកផ្នែកវេជ្ជសាស្ត្រនៃ Royal Group Wellness បានលើកឡើងថា មជ្ឈមណ្ឌលនេះ តំណាងឱ្យវឌ្ឍនភាព របស់កម្ពុជា ឆ្ពោះទៅរកការថែទាំបង្ការ ផ្អែកលើភស្តុតាង និងការថែទាំបំប៉ន។
លោកបានឱ្យដឹងថា មជ្ឈមណ្ឌលនេះបង្ហាញពីយុគសម័យថ្មី នៃកិច្ចសហប្រតិបត្តិការ រវាងវិស័យសុខាភិបាលរដ្ឋ និងឯកជន ជំរុញនវានុវត្តន៍ លើកកម្ពស់ភាពរស់រវើក និងពង្រឹងគុណភាពជីវិតរបស់ប្រជាជាតិ។ Royal Group Wellness Center ត្រូវបានរៀបចំឡើងដើម្បីផ្តល់ការព្យាបាលសុខុមាលភាពលំដាប់អន្តរជាតិ និងការស្តារកម្លាំងឡើងវិញ គាំទ្រដល់រដ្ឋាភិបាលក្នុងការកសាងប្រទេសកម្ពុជាឱ្យកាន់តែមានសុខភាពល្អ មាំមួន និងធន់ជាងមុន។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានថ្លែងអំណរគុណ ចំពោះដៃគូទាំងអស់ សម្រាប់ការគាំទ្រជាបន្តបន្ទាប់ របស់ពួកគាត់ ដោយបន្ថែមថាមជ្ឈមណ្ឌលសុខភាពថ្មីនេះ គឺជាផ្នែកមួយ នៃចក្ខុវិស័យទូលំទូលាយ របស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់កិត្យានុភាព របស់កម្ពុជា ជាគោលដៅក្នុងតំបន់ សម្រាប់សុខុមាលភាពសុខភាព និងការរស់នៅប្រកបដោយចីរភាព។
ការបើកសម្ពោធ Royal Group Wellness Center គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងវិស័យសុខាភិបាល និងបដិសណ្ឋារកិច្ច ដែលកំពុងរីកចម្រើន របស់កម្ពុជា ដោយដាក់ប្រទេសកម្ពុជាជាគោលដៅ ដែលកំពុងរីកចម្រើនសម្រាប់ទេសចរណ៍សុខភាព និងសុខុមាលភាពអន្តរជាតិ។
ស្របពេលជាមួយនឹងពិធីសម្ពោធដ៏មហោឡារិកនេះ Royal Group Wellness Center ក៏កំពុងផ្តល់ជូននូវ កម្មវិធីពិសេសៗជាបន្តបន្ទាប់ ដោយអញ្ជើញភ្ញៀវឱ្យមកទទួលបទពិសោធនូវថាមពល នៃការផ្លាស់ប្តូរនៃសុខុមាលភាព។ នេះគឺជាឱកាសដ៏ល្អឥតខ្ចោះ ដើម្បីចាប់ផ្តើមដំណើរឆ្ពោះទៅរកសុខភាពល្អ ភាពក្មេងជាងវ័យ និងភាពរស់រវើករបស់លោកអ្នក ជាមួយនឹង Royal Group Wellness Center ។ សូមចូលទៅកាន់គេហទំព័រ royalgroupwellness.com.kh ឬភ្ជាប់ទំនាក់ទំនងជាមួយយើងខ្ញុំតាមរយៈបណ្តាញសង្គម Royal Group Wellness Center៕










