Chery Cambodia ចុះMoU ជាមួយធនាគារ Shinhan Bank Cambodia ដើម្បីផ្តល់អត្រាការប្រាក់ពិសេសសម្រាប់ឥណទានទិញរថយន្ត
11-11-2025 16:22
(ភ្នំពេញ)៖ រថយន្តដ៏ល្បីរបស់ចិន Chery Cambodia បានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងយោគយល់ (MoU) ជាមួយធនាគារ Shinhan Bank Cambodia ដើម្បីផ្តល់អត្រាការប្រាក់ពិសេសសម្រាប់ឥណទានទិញរថយន្ត និងផែនការទូទាត់បត់បែនឲ្យសមស្របសម្រាប់អតិថិជនទូទាំងប្រទេស។
នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ Chery Cambodia ជាម៉ាករថយន្តដ៏ល្បីលើសកល និងជាក្រុមហ៊ុននាំចេញរថយន្តគ្រួសារលេខ១ប្រចាំប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោគយល់ (MoU) ជាមួយធនាគារ Shinhan Bank Cambodia ដើម្បីផ្តល់អត្រាការប្រាក់ពិសេសសម្រាប់ឥណទានទិញរថយន្ត និងផែនការទូទាត់បត់បែនឲ្យសមស្របសម្រាប់អតិថិជនទូទាំងប្រទេស។
ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងនៅអគារដាក់តាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុន Chery Cambodia នៅផ្លូវ OCIC ក្នុងការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងពីរក្រុមហ៊ុន។ កិច្ចសហប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញារួមគ្នា ដើម្បីនាំមកនូវតម្លៃល្អបំផុត ស្ថានភាពហិរញ្ញវត្ថុល្អឲ្យសក្តិសម និងបច្ចេកវិទ្យាថ្មីៗសម្រាប់អតិថិជនកម្ពុជា។
ក្រោមកិច្ចសហប្រតិបត្តិការនេះ អតិថិជនអាចទិញរថយន្តម៉ាក Cheryដូចជា Tiggo 2 និង Tiggo 7 ជាមួយការទូទាត់ប្រចាំខែនៅក្នុងតម្លៃដ៏ល្អដូចខាងក្រោម៖
• Tiggo 2 – តម្លៃ $19,900 ទូទាត់ចាប់ពី $195/ខែ
• Tiggo 7 – តម្លៃ $29,900 ទូទាត់ចាប់ពី $293/ខែ
• អត្រាការប្រាក់ត្រឹមតែ៖ ៦.៥% ក្នុងមួយឆ្នាំ
• ប្រាក់បង់ដំបូង៖ ចាប់ពី ២០% ប៉ុណ្ណោះ
លោក Brian Ko នាយកប្រតិបត្តិ (CEO) របស់ Chery Cambodia បានមានប្រសាសន៍ថា៖ «យើងពិតជាមានសេចក្តីរីករាយណាស់ក្នុងការរួមសហការជាមួយធនាគារ Shinhan Bank Cambodia ដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពច្នៃប្រឌិត និងអាចទទួលបាននូវភាពងាយស្រួល ដែលជួយសម្រេចក្តីសុបិនរបស់អតិថិជនក្នុងការទិញរថយន្តផ្ទាល់ខ្លួន។ កិច្ចសហការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើឲ្យរថយន្តម៉ាក Chery មានភាពងាយស្រួលក្នុងការទិញជាងមុន និងបង្កើនទំនុកចិត្តនិងតម្លៃនៅក្នុងទីផ្សារកម្ពុជាផងដែរ»។
លោក Park Hee Jin នាយកប្រតិបត្តិ ធនាគារ Shinhan Bank បានបន្ថែមថា៖ «គោលបំណងរបស់យើងគឺដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលធ្វើឲ្យអតិថិជនកាន់តែមានភាពងាយស្រួល។ ការរួមសហការជាមួយ Chery Cambodia ៊អនុញ្ញាតឲ្យយើងពង្រីកនូវសេវាកម្ម និងផ្តល់នូវតម្លៃដ៏ល្អមួយតាមរយៈឥណទានដែលមានភាពបត់បែន និងងាយស្រួលបំផុតសម្រាប់អតិថិជន»។
ក្រោមកិច្ចព្រមព្រៀងនេះ អតិថិជនដែលទិញរថយន្ត Chery នឹងអាចដាក់ពាក្យស្នើសុំឥណទានពិសេសពីធនាគារ Shinhan Bank ជាមួយអត្រាការប្រាក់ដ៏ទាបបំផុត និងផែនការទូទាត់យ៉ាងសមស្របនាយកប្រតិបត្តិទៅតាមតម្រូវការរបស់អតិថិជនម្នាក់ៗ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោគយល់ (MoU) នេះ បានបញ្ចប់ទៅដោយភាពសប្បាយ និងមានការថតរូបរួមគ្នា ដើម្បីអបអរសាទរកិច្ចសហប្រតិបត្តិការថ្មី និងចក្ខុវិស័យរួមគឺ “Chery is Global, Now in Cambodia.”។
គួរបញ្ជាក់ថា ក្រុមហ៊ុន Chery បានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ ហេីយបានបោះជំហានក្លាយជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការច្នៃប្រឌិតរថយន្តជាង ១០០ប្រទេស និងមានអតិថិជនសរុបជាង ១៧លាននាក់ នៅទូទាំងពិភពលោក។ ដោយមានការទទួលស្គាល់ជាមួយនឹងវិញ្ញាបនប័ត្រសុវត្ថិភាព Euro NCAP ពានរង្វាន់គុណភាពអន្តរជាតិជាច្រើន និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍លំដាប់ពិភពលោក ពេលនេះ Chery កំពុងពង្រីកសមិទ្ធផលជាសាកលនេះមកដល់ប្រទេសកម្ពុជា ដោយផ្តល់នូវឧត្តមភាពក្នុងការរចនា សុវត្ថិភាព និងបច្ចេកវិទ្យាល្អដាច់គេ។
សូមអញ្ជើញមកកាន់ Showroom របស់យើងនៅតាមបណ្តោយផ្លូវ OCIC ជ្រោយចង្វារ ដើម្បីរីករាយជាមួយប្រូម៉ូសិនពិសេស។ កក់ និងបើកបរសាកល្បងនៅការិយាល័យលក់របស់យេីង ដើម្បីទទួលបានកាដូពិសេសដែលមានកំណត់ពី Chery Cambodia៕














