Google វិនិយោគខ្ទង់ ៦,៤ ពាន់លានដុល្លារ ដើម្បីពង្រីកសេវា Cloud និងបច្ចេកវិទ្យា AI នៅទ្វីបអឺរ៉ុប
12-11-2025 09:35
(បរទេស)៖ ក្រុមហ៊ុន Google បានប្រកាសថា នឹងវិនិយោគប្រហែលប្រហែល ៦.៤ ពាន់លាន នៅក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីពង្រីកបណ្តាញ Cloud និងមជ្ឈមណ្ឌលទិន្នន័យ (Data Center) របស់ខ្លួន ក្នុងរយៈពេលពីឆ្នាំ ២០២៦ ដល់ ២០២៩។
គម្រោងនេះ គឺរួមមានការស្ថាបនាមជ្ឈមណ្ឌលទិន្នន័យថ្មីនៅ Dietzenbach ក្បែរទីក្រុង Frankfurt និងពង្រីកមជ្ឈមណ្ឌលទិន្នន័យដែលមានស្រាប់នៅ Hanau (តំបន់ Hesse)។ ការប្រកាសនេះត្រូវបានធ្វើឡើងមុនសន្និសីទសារព័ត៌មាននៅទីក្រុងប៊ែរឡាំង ដែលមានរដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ Lars Klingbeil ចូលរួមផងដែរ។ អាល្លឺម៉ង់ជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប ដូច្នេះការវិនិយោគនេះជាជំហានសំខាន់សម្រាប់ Google ក្នុងការពង្រីកសេវា Cloud និងបច្ចេកវិទ្យា AI នៅទ្វីបអឺរ៉ុប។ ការវិនិយោគនេះនឹងបង្កើត ការងារសរុបប្រហែល ៩,០០០ កន្លែង នៅតំបន់នោះ។ វាជាសញ្ញាបង្ហាញថា ការប្រកួតប្រជែងរវាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Google, Amazon និង Microsoft ក្នុងវិស័យ Cloud និង AI កាន់តែខ្លាំង។ សម្រាប់អាល្លឺម៉ង់ វាជាឱកាសដ៏ល្អសម្រាប់ជំរុញសេដ្ឋកិច្ច និងបង្កើនសមត្ថភាពបច្ចេកវិទ្យា។
ទោះជាយ៉ាងណា ការវិនិយោគនេះមិនមានអនុសារណៈជំនួយពីរដ្ឋាភិបាលអាល្លឺម៉ង់ទេ។ មជ្ឈមណ្ឌលទិន្នន័យថ្មីនឹងជួយបំពេញតម្រូវការពាក់ព័ន្ធនឹង សុវត្ថិភាពទិន្នន័យ និងច្បាប់ការពារទិន្នន័យ (Data Sovereignty) ក្នុងសហភាពអឺរ៉ុប។ វាអាចជាផ្នែកមួយនៃយុទ្ធសាស្ត្រ Cloud និង AI របស់ Google ដើម្បីឆ្លើយតបតាមតម្រូវការអាជីវកម្ម និងរដ្ឋាភិបាលអឺរ៉ុប៕












