អេស្ប៉ាញ ភ្ញាក់ផ្អើលជាខ្លាំង នៅពេលដឹងថា Yamal មានបញ្ហារបួស មុនកោះហៅលេងជម្រុះ WC26
12-11-2025 10:01
(បរទេស)៖ សហព័ន្ធបាល់ទាត់អេស្ប៉ាញ បានស្តែងអារម្មណ៍ «ភ្ញាក់ផ្អើល និងព្រួយបារម្ភជាងខ្លាំង» បន្ទាប់ពីទទួលដំណឹងថា ខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal មានបញ្ហារបួសក្រលៀននាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញ ផ្សាយដោយ BBC។
ខ្សែប្រយុទ្ធស្លាប វ័យ ១៨ឆ្នាំរបស់ក្លឹប FC Barcelona ខាងលើនេះ នឹងត្រូវបានកោះហៅចូលជម្រើសជាតិគោជល់អេស្ប៉ាញ ដើម្បីលេងជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុបនាខែវិច្ឆិកានេះយ៉ាងប្រាកដទល់នឹងហ្ស៊កហ្ស៊ី និងតួកគី នាថ្ងៃទី១៥ និងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
ទោះជាយ៉ាងណា Spanish FA (RFEF) បាននិយាយថា ពួកគេមិនបានដឹងសោះឡើយថា Yamal មានរបួសតាំងពីថ្ងៃចន្ទ មុនពេលកីឡាករគ្រប់រូបត្រូវប្រមូលផ្តុំ ដើម្បី៏ហ្វឹកហាត់ជុំគ្នា។
ទន្ទឹមគ្នានោះ អ្នកចាត់ការទូទៅជម្រើសជាតិអេស្ប៉ាញ លោក Luis de la Fuente បាននិយាយថា «កន្លងមក ខ្ញុំមិនដែលមានបទពិសោធន៍បែបនេះទេ ហើយក៏មិនដែលគិតថា អ្វីៗវាដំណើរការដោយធម្មតាដែរ។ អ្នកមិនដឹងថា អ្នកមិនបានដឹងអ្វីទាំងអស់។ មិនដឹងដោយលំអិតទៀតផង នៅពេលភ្លាមៗត្រូវបានគេប្រាប់ថា មានរបួស នោះអ្នកនឹងភ្ញាក់ផ្អើលជាមិនខានឡើយ»។
សូមរំលឹកផងថា Lamine Yamal បានរួមចំណែកជួយក្រុមរបស់លោក Hansi Flick យកឈ្នះ Celta Vigo ៤-២ ក្នុងលីគ La Liga និងត្រូវបានប្តូរចេញផងដែរ នៅមុនពេលបញ្ចប់ការប្រកួតកាលពីរាត្រីថ្ងៃអាទិត្យ៕



