Alcaraz បង្ហាញសញ្ញាញល្អកាន់តែខ្លាំង លើគោលដៅឈ្នះពាន ATP Finals ជាលើកដំបូង

12-11-2025 10:14

(អ៉ីតាលី)៖ ម្ចាស់តំណែងលេខ១ ពិភពលោកផ្នែកកីឡាវាយកូនបាល់ Carlos Alcaraz ពេលនេះបានកំពុងបង្ហាញសញ្ញាញយ៉ាងល្អខ្លាំង នៅការព្យាយាមដើម្បីឈានទៅឈ្នះពានរង្វាន់កម្រិត ATP Finals ជាលើកដំបូងរបស់ខ្លួន ក្រោយពីបានយកឈ្នះគូប្រជែង Taylor Fritz នៅលទ្ធផល ៣សិត នៃប្រកួតទី២ វគ្គជម្រុះ ។

ស្ថិតក្នុងការប្រកួត Carlos Alcaraz ដែលមិនទាន់ស្គាល់ពាន ATP Finals នោះ បានយកឈ្នះបុរសអាមេរិក Taylor Fritz យ៉ាងតឹងដៃនៅលទ្ធផល ៧-៦, ៥-៧ នឹង ៣-៦ ក្រោយពេលយកឈ្នះ Alex de Minaur លំដាប់ពិន្ទុ ២សិត កាលពីប្រកួតទី១ ក្នុងវគ្គជម្រុះនេះ ។ ហើយប្រកួតទីត្រូវប៉ះ Lorenzo Musetti ជាកីឡាករឈរលេខ៩ ពិភពលោក ។

ខណៈស្ថិតក្នុងការប្រជែងពាន ATP Finals នេះដែរ កីឡាករលេខ២ ពិភពលោក Jannik Sinner ដែលជាម្ចាស់ការពារជើងឯកឆ្នាំ២០២៤ ប្រកួតទី១ បានចាញ់កីឡាករ Felix Auger Aliassime ២សិត ៥-៧, ១-៦ ក្នុងពូលជាមួយ Alexander Zverev ដែលបានចាញ់ Ben Shelton ។

សូមជម្រាបផងថា បុរសអេស្ប៉ាញ Carlos Alcaraz រដូវកាលឆ្នាំ២០២៥ នេះ រូបគេបានឈ្នពានកម្រិត Grand Slam ចំនួន ៣ មាននៅកម្មវិធី Australian Open, French Open នឹង US Open នឹងបន្តឈរលេខ១ ពិភពលោក នៅថ្ងៃទី១០ ខែវិច្ឆិកានេះ ខណៈពាននេះរាមច្បង Novak Djokovic ជាម្ចាស់ ៧សម័យកាលច្រើនជាងគេ ដ្បិតបានដកខ្លួនរដូវកាលនេះ ដោយសាបញ្ហារបួសស្មា ៕