ណាហ្គាវើលដ៍ ត្រូវបានទទួលស្គាល់ជាកន្លែងធ្វើការល្អបំផុតមួយ ដោយស្ថាប័ន Great Place to Work®

12-11-2025 10:32

(ភ្នំពេញ)៖ នៅណាហ្គាវើលដ៍ សេវាកម្មបដិសណ្ឋារកិច្ចល្អប្រសើរ កម្មវិធីកម្សាន្តសម្បូរបែប និងម្ហូបដ៏ឈ្ងុយឆ្ងាញ់ កើតចេញពីការប្តេជ្ញាចិត្ត របស់បុគ្គលិករាប់ចាប់ពីបុគ្គលិក ផ្នែកការិយាល័យជួរមុខរហូតដល់ចុងភៅ អ្នកសម្តែងសិល្បៈ និងបុគ្គលិកពាក់ព័ន្ធទាំងអស់ដែលគាំទ្រដល់ការប្រតិបត្តិការរបស់ក្រុមហ៊ុន។

វប្បធម៌នេះ មិនត្រឹមតែធ្វើឱ្យអតិថិជនទទួលបានបទពិសោធន៍កាន់តែប្រសើរនោះទេ ប៉ុន្តែថែមទាំងផ្តល់និយមន័យអំពីកន្លែងធ្វើការផងដែរ ដែលធ្វើឱ្យណាហ្គាវើលដ៍ ទទួលបានការ បញ្ជាក់ជាកន្លែងធ្វើការដ៏អស្ចារ្យ (Great Place To Work® Certification™) ជាមួយពិន្ទុ ៩៥% ខណៈកម្រិតពិន្ទុចាប់ពី ៦៥% គឺជាពិន្ទុអប្បបរមាដែលតម្រូវដោយស្ថាប័ន ដើម្បីក្រុមហ៊ុនអាចទទួលបានការបញ្ជាក់។

ក្នុងខណៈពេលដែលក្រុមហ៊ុនអបអរខួបលើកទី៣០ នៃឧត្តមភាពរបស់ខ្លួន ការទទួលស្គាល់នេះបញ្ជាក់ថា ការវិនិយោគទៅលើបុគ្គលិកពូកែជាង ៦០០០ នាក់គឺជាគ្រឹះដ៏រឹងមាំដើម្បីក្រុមហ៊ុនទទួលបានជោគជ័យយូរអង្វែង។

* យកចិត្តទុកដាក់ទៅលើបុគ្គលិកលើសពីការផ្តល់ជូនកម្រិតមូលដ្ឋាន
បុគ្គលិកណាហ្គាវើលដ៍ អាចទទួលបានអត្ថប្រយោជន៍ដ៏ច្រើនដូចជា សេវាកម្មពិនិត្យសម្រាកព្យាបាលនៅគ្លីនិកសុខភាពរបស់ក្រុមហ៊ុន ការធានារ៉ាប់រងគ្រប់បែបយ៉ាង អាហារឥតកំណត់ ២៤ ម៉ោងដែលមានការត្រួតពិនិត្យស្តង់ដារអនាម័យខ្ពស់ និងផ្សារណាហ្គាម៉ាត -ល-។

ណាហ្គាវើល៍ ក៏លើកទឹកចិត្តឱ្យបុគ្គលិកឱ្យមានទន្លាប់រស់នៅប្រកបដោយសុខភាពល្អ និងសកម្មផងដែរដោយបង្កើតគំនិតផ្តួចផ្តើមយ៉ូហ្គា កម្មវិធីរត់ប្រណាំងណាហ្គាវើលដ៍ប្រចាំឆ្នាំ និងការប្រកួតបាល់ទាត់ណាហ្គាវើលដ៍ខណៈសុវត្ថិភាពនៅតែជាការងារអាទិភាពដោយមានការណែនាំយ៉ាងទៀងទាត់ ការបណ្តុះបណ្តាលអំពីសុវត្ថិភាពអគ្គិភ័យ និងការត្រួតពិនិត្យអនាម័យរៀងរាល់ថ្ងៃដើម្បីធានាសុវត្ថិភាព និងធ្វើឱ្យបរិយាកាសការងារកាន់តែប្រសើរ។

កញ្ញា ហ៊ុល សុភាព ដែលបានចូលបម្រើការងារក្នុងឆ្នាំ២០០០ និងដែលបានអភិវឌ្ឍខ្លួនពីបុគ្គលិកផ្នែកសម្អាតរហូតក្លាយជាបុគ្គលិកប្រតិបត្តិផ្នែករដ្ឋបាល បាននិយាយថា «ណាហ្គាវើលដ៍ផ្តល់អាហារ ២៤ ម៉ោងសម្រាប់បុគ្គលិកដែលមានផ្នែកសុវត្ថិភាព និងអនាម័យត្រួតពិនិត្យគុណភាពអាហាររៀងរាល់ថ្ងៃ។ ការផ្តល់សេវាកម្មពិនិត្យសម្រាកព្យាបាល ២៤/៧ នៅគ្លីនិកសុខភាពរបស់ក្រុមហ៊ុនសម្រាប់បុគ្គលិកដែលមានជំងឺ និងការគាំទ្រ ប.ស.ស. ក៏បានផ្តល់ជូនផងដែរ។ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ក្រុមហ៊ុនបន្តយកចិត្តទុកដាក់ និងនៅផ្តល់ប្រាក់បៀវត្សដល់យើងទាំងអស់គ្នាដដែល។ កន្លែងធ្វើការនេះប្រៀបដូចជាផ្ទះទីពីររបស់ខ្ញុំ»។ ពាក្យសម្តីស្មោះត្រង់របស់គាត់ បង្ហាញអំពីការផ្តល់អាទិភាពទៅលើបុគ្គលិក ថ្វីត្បិតក្នុងគ្រាដ៏លំបាកបំផុតក៏ដោយ។

* ការអភិវឌ្ឍ និងការទទួលស្គាល់
ការអភិវឌ្ឍវិជ្ជាជីវៈ និងការទទួលស្គាល់ គឺជាវប្បធម៌នៃកន្លែងធ្វើការរបស់ណាហ្គាវើលដ៍។ ក្នុងឆ្នាំ២០២៤ បុគ្គលិកបានបញ្ចប់ការបណ្តុះបណ្តាលជាង ២០៥០០០ ម៉ោងដែលត្រូវបានរៀបចំឡើងដើម្បីបង្កើនជំនាញបច្ចេកទេស និងអភិវឌ្ឍជំនាញទន់ដូចជា ទំនាក់ទំនង ការធ្វើការជាក្រុម និងភាពជាអ្នកដឹកនាំ។ ចាប់តាំងពីឆ្នាំ២០២៣ អ្នកដឹកនាំជាង ៥០០ នាក់បានអភិវឌ្ឍជំនាញតាមរយៈកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ។

ការប្រកួតប្រជែងជំនាញតាមផ្នែកប្រចាំឆ្នាំរបស់ណាហ្គាវើលដ៍ដែលត្រូវបានដំណើរការក្នុងឆ្នាំ២០១៦ បានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់បុគ្គលិក។ កម្មវិធីនេះបង្ហាញ និងទទួលស្គាល់ភាពច្នៃប្រតិដ្ឋ និងជំនាញរបស់បុគ្គលិកការិយាល័យជួរមុខ គេហកិច្ច ម្ហូបអាហារ និងភេសជ្ជៈ ចង្ក្រាន និងបុគ្គលិកជាច្រើនផ្នែកទៀតដែលកម្មវិធីនេះសាទរដល់ឧត្តមភាព បង្កើនមិត្តភាព និងវប្បធម៌ដែលផ្តល់តម្លៃទៅលើការចូលរួមរបស់បុគ្គលិកម្នាក់ៗ។ អ្នកឈ្នះក៏ត្រូវបានផ្តល់ឱកាសឱ្យចូលរួម ក្នុងការប្រកួតកម្រិតជាតិ ដើម្បីបង្កើនជំនាញរបស់ពួកគេបន្ថែមផងដែរ។

លោក ជុំ យ៉េត ចុងភៅដែលបានចាប់ផ្តើមការងារជាលេខានៅក្នុងផ្នែកម្ហូបអាហារ និងភេសជ្ជៈក្នុងឆ្នាំ២០១៧ បានឱ្យដឹងថា «ខ្ញុំធ្លាប់ជាអ្នកលាងចាននៅតាមរោងការ ប៉ុន្តែចាប់តាំងពីចូលរួមជាមួយណាហ្គាវើលដ៍ ខ្ញុំទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតខេមហ៊្វូដ និងការប្រកួតធ្វើម្ហូបនៅស្ថានីយទូរទស្សន៍ស៊ីធីអិន។ វាជារឿងដ៏លំបាក ប៉ុន្តែខ្ញុំអាចធ្វើបាន។ អរគុណដល់ក្រុមហ៊ុនដែលបានផ្តល់ការបណ្តុះបណ្តាលដល់ខ្ញុំ»។

ការទទួលស្គាល់ផ្សេងទៀតរួមមាន ការផ្តល់ជូនរង្វាន់លើកទឹកចិត្តដល់បុគ្គលិកឆ្នើមប្រចាំខែ និងពានរង្វាន់បុគ្គលិកស្មោះត្រង់ដែលសាទរដល់ស្នាដៃ និងសុចរិតភាពរបស់បុគ្គលិកគ្រប់ផ្នែក។ ណាហ្គាវើលដ៍ក៏សង្កត់ធ្ងន់ទៅលើការដំឡើងមុខតំណែងផ្ទៃក្នុង ការពិភាក្សាបើកចំហដោយមានការជ្រើសរើស ប្រតិភូបុគ្គលិកដើម្បីធានាថា ពួកគេអាចបញ្ចេញសំឡេង និងមតិយោបល់គ្រប់ពេលផងដែរ។

មេចុងភៅផ្នែកនំ លោក សារ៉ែន ពិសិដ្ឋ ដែលទទួលបានការបណ្តុះបណ្តាលក្រៅប្រទេស ឧបត្ថម្ភដោយក្រុមហ៊ុន និងឱកាសធ្វើជាអ្នកដាក់ពិន្ទុ​ នៃការប្រកួតប្រជែងធ្វើម្ហូបក្នុងទីក្រុងកូឡុំបូ បានបញ្ជាក់អំពីតម្លៃនៃកម្មវិធីអភិវឌ្ឍរបស់ណាហ្គាវើលដ៍។ «សកម្មភាពទាំងនេះបង្ហាញថា ក្រុមហ៊ុនយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសុខុមាលភាព និងការចូលរួមរបស់បុគ្គលិក។ វាបង្កើតជាបរិយាកាសវិជ្ជមានដែលបុគ្គលិកមានភាពរីករាយ កន្លែងធ្វើការផ្តល់ភាពកក់ក្តៅ និងបុគ្គលិកត្រូវបានលើកទឹកចិត្តឱ្យអភិវឌ្ឍខ្លួន បន្តនៅជាមួយក្រុមហ៊ុនយូរអង្វែង និងប្រឹងប្រែងធ្វើការបានល្អ»។

* ចំណងមិត្តភាព និងស្មារតីសហគមន៍
ចំណងមិត្តភាពនៅណាហ្គាវើលដ៍ត្រូវបានធ្វើឱ្យប្រសើរឡើងតាមរយៈការរៀបចំព្រឹត្តិការណ៍វប្បធម៌លក្ខណៈគ្រួសាររាប់ចាប់ពីការរៀបចំពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែររហូតដល់កម្មវិធីប្រឡងសមត្ថភាព និងទេពកោសល្យ ទិវាកុមារ និងសកម្មភាពកីឡាដែលបង្កើនចំណងមិត្តភាពនៅគ្រប់ផ្នែក។

ការផ្តល់ត្រឡប់ ក៏ជាអាទិភាពដែលមានតម្លៃផងដែរ។ ក្នុងឆ្នាំ២០២៤ បុគ្គលិកបានចំណាយពេលស្ម័គ្រចិត្តចំនួន ៧៧០០ ម៉ោងជាមួយណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍គាំទ្រដល់សិស្សានុសិស្សជិត ៣៨០០ នាក់តាមរយៈការផ្តល់ការណែនាំ ការដាំកូនឈើ និងការឧបត្ថម្ភ ជាច្រើនទៀត។ ចាប់តាំងពីឆ្នាំ២០១៤ កម្មវិធីទាំងនេះបានជះឥទ្ធិពលវិជ្ជមានដល់មនុស្សជិត ១ លាននាក់ទូទាំងប្រទេសកម្ពុជាដែលបង្កើនមោទនភាព មិត្តភាព និងការផ្លាស់ប្តូរជាក់ស្តែងក្នុងពេលតែមួយ។

កញ្ញា ហោ នីកា បុគ្គលិកប្រតិបត្តិជាន់ខ្ពស់ផ្នែកធនធានមនុស្ស និងជាអ្នកស្ម័គ្រចិត្តនៃណាហ្គាវើលដ៍បេះដូងសប្បុរស បានឱ្យដឹងថា «ការផ្តល់ត្រឡប់ ពិតជាមានអត្ថន័យខ្លាំងណាស់។ ខ្ញុំបានចែករំលែកបទពិសោធន៍របស់ខ្ញុំដល់ក្មេងៗហើយខ្ញុំសង្ឃឹមថាវានឹងលើកទឹកចិត្តពួកគេឱ្យប្រឹងប្រែងរៀនសូត្រដើម្បីទទួលបានអនាគតកាន់តែប្រសើរ»

* លើសពីកន្លែងធ្វើការ
លើសពីពិន្ទុ Trust Index™ ដ៏ល្អ ៩៤% នៃបុគ្គលិកដែលត្រូវបានស្ទង់មតិ បានបង្ហាញពីមោទនភាពរបស់ពួកគេដែលបានធ្វើការនៅណាហ្គាវើលដ៍។ ក្នុងចំណោមពួកគេ គឺលោក ហេង ជាទុន ដែលបានបម្រើការនៅក្រុមហ៊ុនអស់រយៈពេល ២៥ ឆ្នាំ និងបានអភិវឌ្ឍខ្លួនក្លាយជាអនុប្រធានផ្នែកហិរញ្ញវត្ថុ។

លោក ឆែម សុធា អ្នកគ្រប់គ្រងផ្នែកសន្តិសុខដែលមានចូលបម្រើការងារក្នុងឆ្នាំ២០០៦ និងទទួលបានការដំឡើងមុខតំណែង ៤ ដងបានឱ្យដឹងថា «សម្រាប់ខ្ញុំ ណាហ្គាវើលដ៍ មិនត្រឹមតែជាកន្លែងធ្វើការប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលផ្តល់តម្លៃ និងវិនិយោគទៅលើបុគ្គលិកដោយជួយពួកយើងអភិវឌ្ឍខ្លួន និងវិជ្ជាជីវៈ»

ណាហ្គាវើលដ៍ មានតម្លៃលើសពីកន្លែងធ្វើការ។ ណាហ្គាវើលដ៍ គឺជាផ្ទះទីពីរដែលយកចិត្តទុកដាក់ បណ្តុះសមត្ថភាព និងផ្តល់ឱកាសដល់បុគ្គលិកគ្រប់រូបដើម្បីអភិវឌ្ឍខ្លួន។ The Great Place To Work® Certification™ ទទួលស្គាល់កន្លែងធ្វើការឆ្នើមកម្រិតសកលលោក។ ការទទួលស្គាល់នេះ កើតចេញពីការបញ្ចេញមតិដ៏ស្មោះត្រង់ ចេញពីចិត្តរបស់បុគ្គលិកគ្រប់រូប ដែលធ្វើឱ្យណាហ្គាវើលដ៍មានថ្ងៃនេះ។

ទទួលបានការងារដែលផ្តល់អត្ថប្រយោជន៍ដ៏ច្រើននៅណាហ្គាវើលដ៍។ ចូលរួមដើម្បីធ្វើឱ្យវិស័យបដិសណ្ឋារកិច្ចកាន់តែប្រសើរ។ ឈ្វេងយល់បន្ថែមដោយចូលទៅកាន់ www.nagaworld.com