«MG» បើកបង្ហាញរថយន្តប្រភេទ «SUV» ៧កៅអីស៊េរីថ្មីរបស់ខ្លួន ក្នុងតម្លៃត្រឹមតែជាង ៣០,០០០ដុល្លារ, ជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ
12-11-2025 13:02
(ភ្នំពេញ)៖ ក្រុមហ៊ុនរថយន្ត MG បានបង្កើតភាពទាក់ទាញថ្មីម្ដងទៀត ជាមួយនឹងការបង្ហាញវត្តមានរថយន្តស៊េរីថ្មីរបស់ខ្លួន គឺរថយន្តប្រភេទ SUV ៧កៅអីថ្មីស្រឡាងរបស់ខ្លួន គឺម៉ូឌែល MG D60 ដែលជារថយន្តមានការរចនាឡើងយ៉ាងល្អឥតខ្ចោះ មានភាពធំទូលាយ ស័ក្តិសមសម្រាប់តម្រូវការរបស់ការប្រើប្រាស់ជាលក្ខណៈគ្រួសារនាសម័យទំនើប។ ភាពទាន់សម័យ, ធំទូលាយ, ហើយមានតម្លៃត្រឹមតែជាង ៣៨, ០០០ដុល្លារប៉ុណ្ណោះ ដោយបានរួមបញ្ចូលគ្នានូវផាសុកភាព ថាមពលខ្លាំង ដំណើរការបើកបរ Smooth ល្អ និងមានតម្លៃពិសេស។
* ការរចនាឡើងស័ក្តសមសម្រាប់គ្រួសារនៅកម្ពុជា៖
រថយន្តប្រភេទ SUV ៧កៅអី MG D60 នេះបានផ្តល់នូវទំហំធំទូលាយ មានប្រព័ន្ធសុវត្ថិភាពខ្ពស់ និងជារថយន្តដែលអាចជឿទុកចិត្តបានសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ និង ផ្តល់ឱ្យសមាជិកគ្រួសារអ្នកនូវផាសុកភាព។ រាល់ការធ្វើដំណើរក្នុងក្រុង ឬយកកូនទៅសាលារៀន ឬដំណើរកំសាន្តចុងសប្តាហ៍ទៅកាន់ស្រុកកំណើត ឬការធ្វើដំណើរតាមបណ្តាខេត្តនានា ក៏រថយន្ត MG D60 អាចផ្តល់នូវបទពិសោធន៍ដ៏ល្អបំផុតសម្រាប់ការបើកបរ និងផ្តល់នូវអនុស្សាវរីយ៍ដ៏អស្ចារ្យ។ រថយន្តនេះផ្តល់នូវកៅអីចំនួន៧ ដែលមានកន្លែងធំទូលាយ សម្រាប់សមាជិកគ្រួសារគ្រប់គ្នាដូចជា ឪពុកម្តាយ កូនៗ លោកតាលោកយាយ និងសូម្បីតែកន្លែងឃ្លុបក្រោយអាចផ្ទុកឥវ៉ាន់បានច្រើន។
* ផ្នែកខាងក្នុងដ៏ធំទូលាយ មានភាពទំនើប និងមានផាសុកភាពខ្ពស់៖
សម្រាប់ផ្នែកខាងក្នុងរថយន្ត MG D60 គឺមានកាប៊ីនដែលត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ និងប្រណិតបំផុត ដែលអាចបង្កើនអារម្មណ៏កាន់តែល្អសម្រាប់អ្នករួមដំណើរ យ៉ាងមានផាសុកភាពបំផុត។ ផ្នែកខាងក្នុងបំពាក់ដោយពូកស្បែកមានគុណភាពខ្ពស់ពណ៌ Cherry ដ៏ស៊ីវិល័យ ហើយកៅអីជួរទី២ និងទី៣ គឺអាចបត់ឱ្យរាបស្មើរបាន និងមានមុខងារសារ៉េកៅអីអូតូ, បំពាក់ដោយអេក្រង់កម្សាន្តទំហំធំ ដែលបង្កើនភាពងាយស្រួលក្នុងការគ្រប់គ្រងព័ត៌មានរថយន្តផ្សេងៗ។ ចំណែកកៅអីនីមួយៗផ្តល់នូវភាពធំទូលាយមានផាសុកភាពខ្ពស់ និងមានម៉ាស៊ីនត្រជាក់សម្រាប់កៅអីគ្រប់ជួរ និងមានរន្ធ USB សម្រាប់កៅអីទាំង៣ជួរ ដែលផ្តល់នូវការតភ្ជាប់ទូរស័ព្ទរបស់អ្នកគ្រប់ពេល ដែលធ្វើឱ្យការធ្វើដំណើរផ្លូវឆ្ងាយកាន់តែរីករាយ មិនធុញទ្រាន់។
* ដំណើរការបើកបរដ៏មានថាមពលប្រកបដោយទំនុកចិត្ត៖
សម្រាប់ផ្នែកម៉ាស៊ីនវិញ រថយន្ត MG ផ្តល់នូវតុល្យភាពដ៏ល្អឥតខ្ចោះរវាងកម្លាំង និងប្រសិទ្ធភាពសម្រាប់រថយន្ត MG D60 ដោយបានបំពាក់មកជាមួយម៉ាស៊ីនសាំង Turbo ចំណុះ ១.៥T អមដោយប្រអប់លេខអូតូ ៧វគ្គ ហើយផលិតកម្លាំងបាន 127kW និងមានកម្លាំងរមួល 275Nm។ ការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាទំនើប និងប្រព័ន្ធសុវត្ថិភាព សម្រាប់រថយន្ត MG D60 គឺត្រូវបានបង្កើតឡើងសម្រាប់ការធ្វើដំណើរ លើផ្លូវនៅក្នុងប្រទេសកម្ពុជាកាន់តែមានទំនុកចិត្ត។ មិនថាអ្នកបើកបរក្នុងទីក្រុង ឬការបើកបរបែបផ្សងព្រេងនោះទេ ក៏រថយន្ត MG D60 អាចមានដំណើរការបើកបរដោយថាមពល និងមានទំនុកចិត្តខ្ពស់បំផុត។
* តម្លៃដ៏ពិសេសមិនគួរឱ្យជឿ ត្រឹមតែ 38,xxx$៖
ក្នុងតម្លៃត្រឹមតែ 37,xxx$ ប៉ុណ្ណោះ ប៉ុន្តែរថយន្ត MG D60 នេះផ្តល់ជូននូវអ្វីៗដែលលោកអ្នកត្រូវការក្នុងពេលបើកបរ ទាំងគុណភាព, ផាសុកភាព, សុវត្ថិភាព និងការកម្សាន្តយ៉ាងពេញលេញ។ វាជារថយន្តដែលប្រែក្លាយរាល់ដំណើរកម្សាន្ត ក្លាយទៅជាអនុស្សាវរីយ៍ដ៏អស្ចារ្យ។
* រថយន្ត SUV 7 កៅអៅខ្នាតធំសម្រាប់គ្រួសារមានសមាជិកច្រើន៖
រថយន្ត MG D60 បានបំពាក់នូវបច្ចេកវិទ្យចុងក្រោយបង្អស់របស់ MG ដែលមិនត្រឹមតែជារថយន្តសម្រាប់ការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តរូបនៃការរួបរួមគ្នានូវរអ្វីគ្រប់យ៉ាងក្នុងរថយន្តតែមួយ។ ជាមួយនឹងកៅអីចំនួន៧ មានកន្លែងសម្រាប់គ្រប់សមាជិកគ្រួសារ ដែលធានាថាមានទំហំធំគ្រប់គ្រាន់ក្នុងការចូលរួមគ្រប់ដំណើរកម្សាន្ត។
សរុបមកបើនិយាយអំពីការធ្វើដំណើរទាំងក្នុងទីក្រុង និងតាមបណ្តាខេត្តជាមួយគ្រួសារ ព្រមទាំងទទួលបាននូវផាសុកភាពខ្ពស់ និងមានថាមពលនោះ រថយន្ត MG D60 ស៊េរីថ្មីផ្តល់ជូនជាជម្រើសពិសេសជាងការបើកបរធម្មតា។ ការរចនាដ៏ទាន់សម័យសម្រាប់គ្រួសារដែលជឿថា គ្រប់ការធ្វើដំណើរនីមួយៗ គឺមានកន្លែងអង្គុយគ្រប់គ្រាន់ និងកំណត់និយមន័យនូវអត្ថន័យ នៃការធ្វើដំណើរជាមួយគ្រួសារ៕














