ទីក្រុង Cardiff នឹងធ្វើជាទីតាំងបើកឆាក ប្រកួតពានអឺរ៉ុប Euro 2028

13-11-2025 09:33

(បរទេស)៖ ទីក្រុង Cardiff របស់ប្រទេសវ៉េល ត្រូវបានជ្រើសរើសជាទីតាំងប្រកួតបើកឆាកពានរង្វាន់ជើងឯកប្រចាំទ្វីប អឺរ៉ុប UEFA Euro 2028 នៅពេលវគ្គ ៤ក្រុម និងផ្តាច់ព្រ័ត្រ ធ្វើនៅពហុកីឡដ្ឋានជាតិអង់គ្លេស Wembley។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ទីតាំងនេះដដែល ក៏ធ្លាប់បានធ្វើម្ចាស់ផ្ទះប្រកួតវគ្គផ្តាច់ព្រ័ត្រពានលីគអឺរ៉ុប UEFA Champions League នៅឆ្នាំ២០១៧ ផងដែរ។

កីឡដ្ឋានចំនួន ៩ទីតាំង ក្នុងចំណោម ៤ប្រទេសម្ចាស់ផ្ទះរួមមានអង់គ្លេស ស្កុតឡេន វ៉េល និងសាធារណរដ្ឋអៀរឡង់ ដែលមាន ២៤ប្រទេស (ក្រុម) ចូលរួម។

ការប្រកាសយកកីឡដ្ឋាន Principality ដែលស្ថិតក្នុងទីក្រុង Cardiff ជាទីតាំងចាប់ផ្តើមប្រកួតមុនគេនេះ ត្រូវបានប្រកាសដោយសហព័ន្ធ UEFA ក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធម្សិលមិញ នៅពេលដែលលោក Noel Mooney ប្រធានសហព័ន្ធបាល់ទាត់វ៉េលបានចាត់ទុកថា «នេះនឹងក្លាយជាប្រកួតដំបូងដ៏អស្ចារ្យនៅ The Red Wall សម្រាប់ជាការលើកទឹកចិត្តដល់អ្នកគាំទ្រវ៉េលទាំងអស់ និងជាបទថ្មីផងដែរ ដែលមានជំនួបធំក្នុងទឹកដីរបស់ពួកយើង»៕